វិធីធ្វើស្ងោរជ្រក់ខ្ទិះដូងសាច់គោ! (មានវីដេអូ)

269

គ្រឿងផ្សំ៖

-សាច់គោ​ ៣០០ក្រាម ហាន់ស្តើងៗល្មម

-ខ្ទិះដូង ក្បាលខ្ទិះ ១កូនចាន និងខ្ទិះចុង ២កូនចាន

-ខ្ទឹមក្រហម ឬខ្ទឹមបារាំង ហាន់ស្តើងៗ (តាមចំណង់ចំណូលចិត្ត)

-ស្លឹកក្រូចសើច ៣-៤សន្លឹក និងម្ទេស

-ទឹកត្រី ១ស្លាបព្រាបាយ

-ស្ករ ២-៣ស្លាបព្រាបាយ

-អំបិល បន្តិច

វិធីធ្វើ៖

១.ចាក់ខ្ទិះចុងចូលឆ្នាំង ទុកមួយរំពុះ រួចដាក់សាច់គោ និងខ្ទឹមក្រហម ចូលកូរចូលគ្នាឲ្យសព្វ ទុកឲ្យពុះ

 

២.បន្ទាប់កដាក់ទឹកត្រី ស្ករ អំបិល ចូលច្របល់ឲ្យសព្វ រួចដាក់ម្ទេស ចាក់ក្បាលខ្ទិះចូល កូរចូលគ្នាឲ្យសព្វ ទុកមួយំពុះ

 

៣.រួចបេះស្លឹកក្រូចសើចដាក់ចូល កូរចូលគ្នា ឆ្អិនហើយដួដាក់ចានជាការស្រេច។

 

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here