វិធីធ្វើស្ករចេក យ៉ាងឆ្ងាញ់!

215

+គ្រឿងផ្សំ៖-ចេកហាសស្ងួត ១ស្និត (ដំណាប់ចេកហាស)-ដូងទុំ ១ផ្លែ-គុលខ្ញី ១កូនដុំតូច(ដាក់ដើម្បីឲ្យមានក្លិន ឈ្ងុយ)-សណ្តែកដីលីងបុកឲ្យម៉ដ្ឋ ឬល្ង-ស្ករស ១ពែង(តែបើអ្នកមិនសូវចូលចិត្តផ្អែមទេ លៃតាមចំណូលចិត្តអ្នក)
-ទឹកក្រូចឆ្មារ ១ ស្លាបព្រាកាហ្វេ-ថង់រុំ+វិធីធ្វើ៖-យកចេកហាល និងខ្ញីចិតឲ្យស្តើងៗ ,ដូងឈូសជាសរសៃៗ។ចាក់ចេក និងស្ករសចូលទៅក្នុងខ្ទះ រួចកូរដោយបើកភ្លើងតិចៗ(កុំបើកខ្លាំងខ្លាចខ្លោច),បន្ថែមសរសៃដូង និងខ្ញីចូលប្រសិនជាអ្នកដាក់ដូង និងខ្ញី។បន្តកូរវារហូតជៀសវាថកុំឲ្យខ្លោច។-បន្ថែមទឹកក្រូចឆ្មារ១ស្លាបព្រាកាហ្វេចូលដើម្បីឲ្យមានរសជាតិជូរអែម ហើយទុកឲ្យឡើងស្អិតនិងប្រែជាពណ៍ខ្មៅ សឹមបិទភ្លើង។ទុកឲ្យវាត្រជាក់បន្តិចដាក់សណ្តែកដីឬល្ង ចូល។រួចដួសដាក់ក្នុងថង់រុំ កាត់ជាដុំតូចៗ តាមចំណង់ចំណូលចិត្ត។បញ្ជាក់៖ប្រសិនបើអ្នកគ្នានចេកហាសទេ យកចេកទុំទៅកិនឲ្យម៉ដ្ឋក៏បានដែរ។សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here