វិធីធ្វើស៊ុបអន្ទង់!!

281

គ្រឿងផ្សំ៖
-អន្ទង់៣០០ក្រាម(ឆ្បូតយក​រំអិល​ចេញ​ជាមួយ​នឹងចម្បើងឬអង្កាម រួច​កាត់ប្រហែល២ថ្នាំងដៃ)
-ត្រយូងចេក១(ចិតដូចស្ងោរ)
-គល់ស្លឹកគ្រៃ២ដើម(ហាន់បញ្ឆិត ២ថ្នាំងដៃស្តើងៗ)


-រំដេង ៤ចំណិត (ហាន់ស្តើង)
-ស្លឹកក្រូចសើច ៣សន្លឹក
-ខ្ញី៣ចំណិត (ហាន់ស្តើង)


-បង្គាយាយហ៊ឺ ៥០ក្រាម
-ទឹកដោះគោឆៅ ១កំប៉ុង (កំប៉ុងដែកខ្លី)
-ទឹកកកដុំ ៥០០ក្រាម(ដំឲ្យម៉ត់)
-ជីវ៉ាន់ស៊ុយ


-ជីរណា
-ក្រូចឆ្មា
-ភ្លៅកង្កែប ១០០ក្រាម (កាត់៣ថ្នាំងដៃ)
-ខ្ទឹមស(ចិញ្រ្ចាំ), ប៊ីចេង, ទឹកត្រី, អំបិល, ស្ករស
-ប្រេងឆា

វិធីធ្វើ៖
១.ជាដំបូងដាក់ឆ្នាំងហើយដាក់ប្រេងឆាឲ្យក្តៅ និងខ្ទឹមសលីងឲ្យឆ្ងុយ បន្ទាប់មកដាក់​គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រំដេង ខ្ញី ត្រយូងចេក និងបង្គាយាយហ៊ឺ ហើយ​ច្រលូក​ឲ្យសព្វទុកឲ្យឆ្អិន។


២.បន្ទាប់​ពី​គ្រឿង​ទាំង​អស់ឆ្អិន សូម​ដាក់ទឹកកកចូល ហើយត្រូវរង់ចាំឲ្យទឹកដែលចេញពី​ទឹកកកពុះ។ បន្ទាប់ពីពុះហើយដាក់ ប៊ីចេង ស្ករស អំបិល និង​ទឹកត្រី ហើយ​ភ្លក់​មើល​ឲ្យ​ល្មម​តាម ចំណង​ចំណូល​ចិត្ត
៣.បន្ទាប់ពីដាក់គ្រឿងហើយ សូម​ចាប់​ផ្តើម​ដាក់អន្ទង់ចូល​បន្ត​ទៀត រូចរង់ចាំមួយរំពុះ ទើប​ដាក់ចុះពីចង្រា្កន។
៤.ពេលដាក់ចុះពីចង្ក្រាន ចាក់ទឹកដោះគោចូល ភ្លៅកង្កែក និងជីវ៉ាន់ស៊ុយ​ចូល​ព្រម​គ្នា។
បញ្ជាក់៖  ក្រូចឆ្មា និងជីរណា ដាក់ពេលដួសដាក់ចាន៕

 

ប្រភព៖ khmercooking

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here