វិធីធ្វើសាឡាដម្ហូបបារាំង!!!

534

វិធីធ្វើសាឡាដម្ហូបបារាំង+គ្រឿងផ្សំ៖
១-ស្លឹកសាឡាដគ្រប់ប្រភេទប្រើបានទាំងអស់ ៣ទៅ៤សន្លឹកតូចៗ កាត់ខ្លីៗល្មមមាត់
២- ប៉េងប៉ោះក្រហម ១ផ្លែពុះជា៤ , ដំឡូងបារាំង១មើម លាងរួចស្ងោរឲ្យឆ្អិន កាត់វាតូចៗល្មមមាត់
៣- សណ្តែកបារាំងខ្ចីៗ៤ទៅ៥ផ្លែ ហូតសរសៃចេញ រួចយកទៅស្រុះទឹកក្តៅឲ្យឆ្អិនស្រពាប់ៗសឹមយកវាមកត្រាំទឹកកកឲ្យឃើញពណ៍បៃតងស្រស់វិញរួចស្រង់វាទុកមួយឡែកសិន ,ផ្លែអូលីវជ្រក់(ទាំងអូលីវខៀវ ទាំងអូលីវខ្មៅ) ៣ទៅ៤គ្រាប់ , ពងមាន់ស្ងោរ(ស្ងោរកុំឲ្យឆ្អិនពេក)បកសម្បក រួច១គ្រាប់ពុះជា២ ឬពុះជា៤ ,សាច់ត្រីធូណាកំប៉ុង កន្លះកំប៉ុង

+គ្រឿងធ្វើទឹកស្រូបសាឡាដ(Balsamic dressing)៖
១- ប្រេងឆា ៧ទៅ១០ស្លាបព្រាបាយ អំបិលម៉ត់ ១ចឹប ,ម្រេចម៉ត់ ១ចឹប ,ខ្ទឹមក្រហមចិញ្ច្រាំឲ្យម៉ត់ ១ស្លាបព្រាបាយ,ទឹកឃ្មុំ ១ស្លាបព្រាបាយ
២- ទឹកខ្មេះបាល់សាម៉ិក(Balsamic vinegar)1ស្លាបព្រាបាយ(បើរកទិញទឹកខ្មេះបាល់សាម៉ិកមិនបានអាចប្រើទឹកក្រូចឆ្មាជំនួសក៏បាន)។វិធីធ្វើទឹកស្រោចលើសាឡាដនេះគឺយកគ្រឿងទាំងអស់ដាក់ចូលគ្នាក្នុងចានជ្រៅមួយរួចយកស្លាបព្រាកូរវាបន្តិចៗឲ្យរលាយចូលជាតិគ្នា។ភ្លក្សមើល រសជាតិរបស់វាគឺជូរអែមៗ ឈ្ងុយទឹកខ្មេះបាល់សាម៉ិក។+របៀបធ្វើសាឡាដ៖
១- យកចានសំប៉ែត ឬចានពងក្រពើក៏បាន យកបន្លែទាំងអស់រៀបដាក់លើចាន រួចដាក់ពងមាន់ស្ងោរពីលើដែរ ដាក់សាច់ត្រីធូណាកំប៉ុងពីលើដែរ
២-យកទឹកស្រូបសាឡាដ(Balsamic dressing)ស្រោចបន្តិចៗពីលើចានសាឡាដដើម្បីឲ្យបន្លែ និងសាច់ទាំងអស់មានរសជាតិ។ទទួលទានជាអាហារផ្តើម ឬជាអាហារពេលព្រឹកក៏បាន។

++សម្គាល់៖ អាហារអឺរ៉ុបគេធ្វើសាបៗ ជូរៗ មិនប្រើរសជាតិធ្ងន់ដូចអាហារអាស៊ីនោះទេ។ វាជាអាហារដែលផ្តល់នូវសុខភាពល្អ និងសមស្របបំផុតសម្រាប់អ្នកមិនចង់ឡើងគីឡូថែមទៀត។សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here