វិធីធ្វើសាច់មាន់ឆាបន្លែជូរអែម!

62

គ្រឿងផ្សំ៖ សាច់មាន់ ២០០ក្រាម (សាច់ទ្រូង) ហាន់ស្តើងៗល្មម, បន្លែមាន ខ្ទឹមបារាំង, ត្រសក់, ម្ទេសហាវៃ, ប៉េងប៉ោះ, ម្នាស់, ការ៉ុត និងស្លឹកខ្ទឹម, ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ, ទឹកប៉េងប៉ោះ ៤ស្លាបព្រាបាយ, ទឹកម្ទេស ១ស្លាបព្រាបាយ, ទឹកប្រេងខ្យង ១ស្លាបព្រាបាយ, ស្ករស ២ស្លាបព្រាកាហ្វេ, ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ, ទឹកស្អាត ៤-៥ស្លាបព្រាបាយ។

វិធីធ្វើ៖

១.យកខ្ទឹមបារាំង, ត្រសក់, ម្ទេសហាវៃ, ប៉េងប៉ោះ, ម្នាស់, ការ៉ុត ហាន់ជាចំណិតៗ និងស្លឹកខ្ទឹមហាន់ខ្លីៗ (បន្លែអាចដាក់តាមចំណូលចិត្ត។

២.ដាំខ្ទះដាក់ប្រេងឆាចូលឲ្យក្តៅ ដាក់ខ្ទឹមចិញ្រ្ចាំចូលរលីងឲ្យឈ្ងុយ រួចដាក់សាច់មាន់ចូលឆាឲ្យសាច់ឆ្អិនបន្តិច

៣.បន្ទាប់មកដាក់ទឹកប៉េងប៉ោះ, ទឹកម្ទេស, ទឹកប្រេងខ្យង, ស្ករស និងទឹកចូលឆាច្របល់ចូលគ្នាឲ្យសព្វ

៤.រួចហើយដាក់បន្លែចូល ខ្ទឹមបារាំង, ត្រសក់, ម្ទេសប្លោក, ប៉េងប៉ោះ, ម្នាស់, ការ៉ុត និងស្លឹកខ្ទឹមចូលឆាច្របល់ចូលគ្នា ឆ្អិនហើយច្របាច់ក្រូចឆ្មារចូលច្របល់ចូលគ្នា រួចភ្លក្សមើលអាចថែមថយរសជាតិជូរអែមតាមចំណូលចិត្ត៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here