វិធីធ្វើសាច់ជ្រូកអាំងចង្កាក់បែបថៃ!!ឆ្ងាញ់

1263

វិធីធ្វើសាច់ជ្រូកអាំងចង្កាក់បែបថៃ+គ្រឿងផ្សំ:– ខ្ទឹមស ៥ទៅ៦កម្ពឹស– សាច់ជ្រូក ៣៥០ក្រាម – ទឹកស៊ីអ៊ីវខាប់ ២ស្លាព្រាបាយ– ទឹកស៊ីអ៊ីវ ២ស្លាព្រាបាយ– ម្រេចម៉ត់ ១សា្លព្រាកាហ្វេ– ទឹកត្រី ២ស្លាព្រាបាយ– ស្ករត្នោត ៧៥ក្រាម   -ប៊ីចេង ១សា្លព្រាកាហ្វេ
– ចង្កាក់+វិធីធ្វើ៖
១. ជាដំបូងអ្នកត្រូវលាងសាច់ជ្រូកឲ្យស្អាតព្រមទាំងហាន់ជាបន្ទះៗ។២. ខ្ទឹមសត្រូវដំនិងចិញ្ច្រាំឲ្យម៉ត់។៣. ដំណាក់ការបន្ទាប់មកនេះអ្នកគួរចាក់សាច់ដែលបានហាន់ទុកនោះមក ចាក់ចូលក្នុងចានធំមួយព្រមទាំងបន្ថែមខ្ទឹមសចិញ្ច្រាំ, ទឹកស៊ីអីុវខាប់, ទឹកស៊ីអីុវ, ម្រេចម៉ត់, ទឹកត្រី, ស្ករត្នោតព្រមទាំងប៊ីចេងចូលអ្នកអាចប្រើដៃរបស់អ្នកមកច្របល់ចូល គ្នាឲ្យចូលជាតិទុកប្រហែលជា ១០ទៅ ១៥នាទីទើបយកចង្កាក់មកដើម្បីធ្វើការដោតសាច់បញ្ចូល។៤. បន្ទាប់ពីធ្វើការដោតរួមមកអ្នកអាចយកទៅអាំងបានបន្ទាប់ពីអាំង រួចគឺជាការស្រេច។ប្រសិនបើអ្នកចង់បានរសជាតិឈ្ងុយឆ្ងាញ់បន្ថែម ទៀតនោះអ្នកបរិភោពជាមួយជ្រក់រឺទឹកត្រីកោះកុងក៏បាន។សម្រួលអត្ថបទ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here