វិធីធ្វើសាច់គោអាំងទឹកអំពិលទុំប្លែកឆ្ងាញ់ (មានវីដេអូ)!

804

គ្រឿងផ្សំ៖ សាច់គោ (សាច់ផុយជាប់ខ្លាញ់) ៨០០ក្រាម, អំបិល ១ស្លាបព្រាកាហ្វេ, ម្រេចម៉ត់ ២ស្លាបព្រាកាហ្វេ, ប្រេងសណ្តែក ២ស្លាបព្រាបាយ, ទឹកប្រេងខ្យង ២ស្លាបព្រាបាយ, ប័រ ១ស្លាបព្រាបាយ។ គ្រឿងផ្សំទឹកជ្រលក់៖ ទឹកអំពិលទុំ ៤ស្លាបព្រាបាយ,​ ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ, ទឹកត្រី ៤ស្លាបព្រាបាយ, ស្ករ ៣ស្លាបព្រាបាយ, ម្ទេសហុយ ៣ស្លាបព្រាបាយ, អង្ករលីង ២ស្លាបព្រាបាយ, ស្លឹកជីរណា ឬស្លឹកខ្ទឹមហាន់, ខ្ទឹមក្រហមហាន់ស្តើង (មិនដាក់ក៏បាន), បន្លែអន្លក់ ការ៉ុត, សណ្តែកកួរ, ស្ពៃក្តោប, ត្រសក់…តាមចំណូលចិត្ត។

វិធីធ្វើ៖

១.សាច់គោហាន់ជាបន្ទះធំៗល្មម យកសមដែកចាក់លើសាច់ឲ្យសព្វ (ដើម្បីពេលប្រឡាក់សាច់ចូលជាតិល្អ) រួចដាក់អំបិល, ម្រេច, ទឹកប្រេងខ្យង និងប្រេងសណ្តែកចូលប្រឡាក់ជាមួយសាច់ឲ្យសព្វល្អទុកចោលរយៈពេល ១០នាទី

២.ធ្វើទឹកជ្រលក់ លាយទឹកអំពិលទុំ, ស្ករ, ទឹកត្រី, ទឹកក្រូចឆ្មារ និងម្ទេសហុយចូលគ្នា រួចដាក់អង្ករលីងចូល កូរចូលគ្នា ហើយដាក់ស្លឹកជីរ ឬស្លឹកខ្ទឹម និងខ្ទឹមក្រហមចូលជាការស្រេច

៣.ដាំខ្ទះ (ខ្ទះធម្មតា ឬខ្ទះបន្ទះដែកសម្រាប់អាំងសាច់) លាបប័រឲ្យសព្វ រួចយកសាច់គោដាក់ចូល ចំអិនឲ្យឆ្អិនល្មម ឬក៏យកទៅអាំងបែបធម្មតាក៏បានតាមចំណូលចិត្ត

៤.រួចរាល់អស់ហើយយកសាច់គោហាន់ជាដុំៗតាមចំណូលចិត្ត ហូបជាមួយបន្លែអន្លក់ ជ្រលក់ជាមួយទឹកត្រីអំពិលទុំរសជាតិហឹរឆ្ងាញ់ ឬក៏ស្រោយទឹកជ្រលក់ចូលក៏បាន៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here