វិធីធ្វើសាច់គោឆាសណ្តែកបារាំងទឹកប្រេងខ្យង!

127

គ្រឿងផ្សំ៖ សាច់គោ ២០០ក្រាម ហាន់ស្តើងៗ, សណ្តែកបារាំង ៣០០ក្រាម កាត់ខ្លីៗល្មម, ខ្ទឹមសចិញ្រ្ចាំ, ទឹកប្រេងខ្យង ៣ស្លាបព្រាបាយ, ទឹកត្រី ២ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ។

វិធីធ្វើ៖

១.ដាំខ្ទះដាក់ប្រងឆាចូល ដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងឲ្យក្រហមបន្តិច រួចដាក់សាច់គោចូលឆាឲ្យឆ្អិនបន្តិច

២.បន្ទាប់មកដាក់សណ្តែកបាំរាំងចូល ដាក់ទឹកចូលបន្តិចឆាច្របល់ឲ្យសណ្តែកឆ្អិនបន្តិច រួចដាក់ទឹកប្រេងខ្យង, ទឹកត្រី និងស្ករសចូលឆាច្របល់ចូលគ្នាឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាកសរស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here