វិធីធ្វើសាច់គោឆាម្រះព្រៅ!

355

គ្រឿងផ្សំ៖

– សាច់គោ ២៥០ក្រាម​ ហាន់ស្តើងៗល្មម

– ម្ទេស និងខ្ទឹមស (តាមចំណង់ចំណូលចិត្ត) បុកចូលគ្នា

– ទឹកស៊ីអ៊ីវ ស្ករស មួយមុខ កន្លះស្លាបព្រាបាយ

– ទឹកត្រី ទឹកប្រេងខ្យង ទឺកធម្មតា មួយមុខ ១ស្លាបព្រាបាយ

 

– ម្ទេសហាវ៉ៃហាន់ និងស្លឹកម្រះព្រៅ

វិធីធ្វើ៖

១. ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ម្ទេសខ្ទឹមសបុកហើយចូល ឆាច្របល់ ៣-៤ត្រលប់

 

២. ដាក់សាច់គោចូល រួចដាក់ទឹកស៊ីអ៊ីវ ស្ករស ទឹកត្រី ទឹកប្រេងខ្យង ទឺកធម្មតាចូល ឆាច្របល់ចូលគ្នាឲ្យសព្វ

 

៣. ពេលសាច់ឆ្អិនហើយ ដាក់ម្ទេសហាវ៉ៃ និងស្លឹកម្រះព្រៅចូល ឆា ៣-៤ត្រលប់ទៀត រួចដួសដាក់ចានជាការស្រេច។

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here