វិធីធ្វើសាច់គោឆាទឹកប្រេងខ្យង ឆ្ងាញ់អស់ទាស់!

77

គ្រឿងផ្សំ៖ សាច់គោ ៣០០ក្រាម (ហាន់ស្តើងៗល្មម), ទឹកប្រេងខ្យង ២ស្លាបព្រាបាយ, ប្រេងល្ង ១ស្លាបព្រាកាហ្វេ, ម្សៅឆា ១ស្លាបព្រាបាយ, ទឹក ៤ស្លាបព្រាបាយ (គ្រឿងផ្សំទាំងនេះសម្រាប់ប្រឡាក់ជាមួយសាច់)។ ប្រេងឆា ២ស្លាបព្រាបាយ, ខ្ទឹមចិញ្ច្រាំ ២ស្លាបព្រាបាយ, ទឹកប្រេងខ្យង ២ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ២ស្លាបព្រាកាហ្វេ, ស្ករស ១ស្លាបព្រាកាហ្វេ, បន្លែមានដូចជា ខ្ទឹមបារាំង ម្ទេសប្លោក ការ៉ុត ចិតជាចំណិត ឬដុំតូចល្មម (តាមចំណូលចិត្ត) និងស្លឹកខ្ទឹមកាត់ខ្លីៗល្មម។

វិធីធ្វើ៖

១.យកសាច់គោលាយជាមួយទឹកប្រេងខ្យង ប្រេងល្ង ម្សៅឆា និងទឹក ច្របល់ចូលគ្នាអោយសព្វល្អ ទុកចោលប្រហែល ៣០នាទី។

២.ដាំខ្ទះដាក់ប្រេងឆាចូល ដាក់ខ្ទឹមចិញ្រ្ចាំចូល រំលីងអោយឈ្ងុយ រួចដាក់សាច់ដែលលាយគ្រឿងហើយចូល ឆាសាច់អោយឆ្អិនបន្តិច

៣.បន្ទាប់មកដាក់បន្លែចូល ដាក់ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ និងស្ករសចូល ឆាច្របល់ចូលគ្នាអោយសព្វ ឆ្អិនហើយដាក់ស្លឹកខ្ទឹមចូលជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here