វិធីធ្វើសម្លរម្ជូរល្ហុងបង្គា! (មានវីដេអូ)

243

គ្រឿងផ្សំ៖

-ល្ហុងខ្ចី មួយចំហៀងល្មម ចិតជាដុំៗល្មម ឬចិតស្តើងៗល្មម (តាមចំណង់ចំណូលចិត្ត)

-បង្គា ៥-៧ បកសំបកអោយស្អាត

-ត្រីអាំង បេះយកតែសាច់ កន្លះកូនចាន

-គ្រឿងបុក ៤-៥ស្លាបព្រាបាយ

-ទឹកអំពិលទុំ ២ស្លាបញ្របាយ

-ទឹកត្រី ២-៣ស្លាបព្រាបាយ

-ស្ករ ១-២ស្លាបព្រាកាហ្វេ

-ទឹកធម្មតា ៧០០មីលីលីត្រ

វិធីធ្វើ៖

១.ដាក់ទឹកចូលឆ្នាំងដាំអោយពុះ រួចដាក់គ្រឿងបុក សាច់ត្រីចូល កូរចូលគ្នាទុកមួយរំពុះ

 

២.ដាក់ល្ហុង ទឹកអំពិលទុំ ទឹកត្រី ស្ករ បង្គាចូល កូរចូលគ្នាឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច។

 

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ​​៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here