វិធីធ្វើសម្លរម្ជូរគ្រឿងសាច់គោ!

308

គ្រឿងផ្សំ៖
– សាច់គោ កន្លះគីឡូ
– ត្រកួនខ្ចីៗ ១បាច់តូច
– គឿងបុក ២ស្លាបព្រាបាយ (គល់ស្លឹកគ្រៃ ស្លឹកក្រូចសើច រមៀត រំដេង ខ្ទឹមស ខ្ទឹមក្រហម បុកចូលគ្នា)
– ម្ជូរសណ្តាន់ ឬ ទឹកអំពិលទុំ បន្តិច
– ប្រហុកសាច់ កន្លះស្លាបព្រាបាយ

 

– ស្ករស ១ស្លាបព្រាកាហ្វេ
– ម្សៅស៊ុប ១ចុងស្លាបព្រាកាហ្វេ
– ទឹកត្រី ១ស្លាបព្រាកាហ្វេ
– ប្រេងឆា ២ស្លាបព្រាបាយ
– ទឹក ៣-៤កូនចានចង្កឹះ
– ស្លឹកកន្រ្ទោបអាំង និងម្ទេស

 

វិធីធ្វើ៖
១. ហាន់សាច់គោជាបន្ទះតូចៗល្មម

២. ដាំឆ្នាំងដាក់ប្រេងឆាចូល រួចដាក់គ្រឿងបុក និងប្រហុកសាច់ចូល លីងច្របល់ចូលគ្នាឲ្យឈ្ងុយ រួចដាក់សាច់គោច្របល់ចូលគ្នា

៣. ដាក់ម្ជូរសណ្តាន់ឬទឹកអំពិលទុំ រួចដាក់ទឹកត្រី ម្សៅស៊ុប ស្ករស បិតគម្របឆ្នាំងទុកឲ្យពុះបន្តិច

 

៤. ថែមទឹកចូលល្មម រម្ងាស់វាដោយប្រើភ្លើងតិចៗមួយសន្ទុះឲ្យសាច់គោផុយ ហើយភ្លក្សប្រៃផ្អែមល្មមតាមចំណងចំណូលចិត្ត

៥. ត្រកួនត្រូវកាត់ខ្លីៗល្មម ចាំពេលរៀបញ៉ាំចាំដាក់ចូលទុកមួយរំពុះ ទើបនៅពណ៌បៃតងស្រស់ ហើយមានរសជាតិឆ្ងាញ់ មិនរលួយពេក

៦. ដាក់ស្លឹកកន្ទ្រោបអាំង និងម្ទេសចូលតាមចំណងចំណូលចិត្ត រួចជាការស្រេច។

 

សម្រួលអត្ថបទដោយ៖ កូនពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here