វិធីធ្វើសម្លរប្រហើរកូនកាត់!

272

គ្រឿងផ្សំ៖

– ទឺក ៣កូនចាន

– បង្គា ៣៥០ក្រាម បកសំបកអោយស្អាត

 

– បន្លែមាន ល្ពៅ ស្នៀតពោត ននោង ស្លឹកបាស ផ្សិតចំបើង ត្រលាច ជីនាងវង … តាមចំណង់ចំណូលចិត្ត

– ខ្ទឹមក្រហម ៣-៥ដុំ

– ម្រេច កាពិ មួយមុខ ១ស្លាបព្រាកាហ្វេ

– ទឹកត្រី ៣ស្លាបព្រាបាយ

– ស្ករស ១ស្លាបព្រាបាយ

 

វិធីធ្វើ៖

១. ដាក់ម្រេចបុកជាមួយខ្ទឹមក្រហម និងកាពិ បុកអោតម៉ត់ចូលគ្នា

 

២. ដាក់ទឹកចូលឆ្នាំង ទុកមួយរំពុះ រួចដាក់គ្រឿងដែលបុកហើយចូល ទុកមួយរំពុះ

 

៣. ដាក់បន្លែទាំងអស់ចូល ល្ពៅ ស្នៀតពោត ននោង ស្លឹកបាស ផ្សិតចំបើង ត្រលាច ជីនាងវង រួចដាក់បង្គាចូល ច្របល់ចូលគ្នា ទុកមួយរំពុះ ហើយដាក់ទឹកត្រី ស្ករស ច្របល់ចូលអោយសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រច។

 

*នេះជាវិធីធ្វើមួយបែប ដែលយើងខ្ញុំបានបង្ហាញប្រាប់។ ហើយសម្លរប្រហើរកូនកាត់នេះ ក៏មិនខុសពីសម្លរប្រហើរយើងធម្មតាប៉ុន្មានដែរ គ្រាន់តែខុសតិចតួច និងធ្វើទៅតាមចំណង់ចំណូលចិត្ត។

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here