វិធីធ្វើសម្លរតុងយ៉ាំបង្គា! (មានវីដេអូ)

522

គ្រឿងផ្សំ៖

-បង្គា ៣០០ក្រាម

-ទឹក ៦០០មីលីលីត្រ ឬ ២ចានគោម

-ខ្ទិះដូង ១២៥មីលីលីត្រ ឬ កន្លះកូនចាន

-ផ្សិត ១០០ក្រាម ឬ ៥-៧ដុំ (មួយកាត់ជាពីរ)

-គល់ស្លឹកគ្រៃ រំដេង ខ្ទឹមក្រហម ហាន់ស្តើងៗល្មម និងស្លឹកក្រូចសើច

-ទឹកក្រូចឆ្មា ២-៣ស្លាបព្រាបាយ

-ទឹកត្រី ៣ស្លាបព្រាបាយ

-ម្ទេសឆា ១-២ស្លាបព្រាបាយ

-ម្ទេសហាន់ ៣-៥គ្រាប់ តាមចំណងចំណូលចិត្ត (ដាក់ក៏បានមិនដាក់ក៏បាន)

វិធីធ្វើ៖

១​.យកឆ្នាំងដាក់ទឹក ហើយដាក់គល់ស្លឹកគ្រៃ រំដេង ខ្ទឹមក្រហម និងស្លឹកក្រូចសើចចូល ទុកឲ្យពុះប្រហែល ៥នាទី

 

២.ដាក់បង្គា និងផ្សិតចូល ទុកឲ្យបង្គា និងផ្សិតឆ្អិនបន្តិច

 

៣.ដាក់គ្រឿងចូល ម្ទេសឆា ទឹកក្រូចឆ្មា ទឹកត្រី ខ្ទិះដូងចូល កូរចូលគ្នាឲ្យសព្វចូលជាតិ ឆ្អិនហើយដួសដាក់ចានជាការស្រេច។

 

*ពេលទទួលទានចាំដាក់ម្ទេស ហើយក៏អាចច្របាច់ក្រូចឆ្មាចូលបន្ថែម តាមចំណង់ចំណូលចិត្ត។

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here