វិធីធ្វើសម្លរណាំយ៉ា!

391

គ្រឿងផ្សំ៖

– ត្រី ៨០០ក្រាម

– ខ្ទិះដូងដើម ១កូនចាន និងខ្ទិះចុង ៤កូនចាន

– ស្លឹកក្រូចសើច ៤-៥សន្លឹក

 

– គ្រឿងបុក ១ចានធំល្មម (គល់ស្លឹកគ្រៃ រមៀត ខ្ជាយ រំដេង ខ្ទឹមស ខ្ទឹមក្រហម ម្ទេសក្រៀម កាពិ និងអំបិលបន្តិច បុកចូលគ្នាឲ្យម៉ត់)

– សណ្តែកដីលីង ២០០ក្រាម បុកឲ្យម៉ត់ល្មម (ដាក់ក៏បានមិនដាក់ក៏បាន)

– ទឹកត្រី ២ស្លាបព្រាបាយ

– ស្ករ ២ស្លាបព្រាបាយ

– ម្សៅស៊ុប ១ស្លាបព្រាកាហ្វេ

 

វិធីធ្វើ៖

១. ត្រីយកទៅស្ងោរដាក់ស្លឹកក្រូចសើចចូល ដើម្បីកាត់ឆ្អាប់ ស្ងោរឆ្អិនហើយ បេះយកតែសាច់ ទុកមួយឡែក

 

២. យកគ្រឿងដែលបុកហើយ ដាក់បុកជាមួយសាច់ត្រី និងសណ្តែកដី បុកចូលគ្នាឲ្យសព្វ

 

៣. ដាក់ឆ្នាំងដាំដាក់ខ្ទិះដើម និងសាច់ត្រីដែលបុកជាមួយគ្រឿងចូល ច្របល់ចូលគ្នាឲ្យសព្វ

 

៤. ដាក់ទឹកត្រី ស្ករ ម្សៅស៊ុប និងខ្ទិះចុងចូល ច្របល់ចូលគ្នាឲ្យសព្វ បើគោកអាចបន្ថែមទឹកបន្តិចតាមចំណងចំណូលចិត្ត ទុករម្ងាស់ប្រហែល ៣-៥នាទី រួចភ្លក្សមើលល្មមតាមចំណងចំណូលចិត្ត ហើយដួសដាក់ចានជាការស្រេច។

 

* បរិភោគជាមួយនំបញ្ចុក និងបន្លែអន្លក់ខ្ចីៗស្រស់ៗ ដឹងតែឆ្ងាញ់ជាប់ចិត្តជាប់មាត់ម៉ង ។

 

សម្រួលអត្ថបទដោយ៖ កូនពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here