វិធីធ្វើសម្លរខ្ទិះសាច់គោ!

293

គ្រឿងផ្សំ៖

– សាច់គោ ៣៥០ក្រាម ហាន់ស្តើងល្មម

 

– គ្រឿងការី ៤ស្លាបព្រាបាយ

 

– ខ្ទិះដូង ១០០មីលីលីត្រ

– ត្រប់ស្រួយ ១៥០ក្រាម ១ពុះជា៤

 

– ត្រប់ពុតលំញង ១០០ក្រាម លាងទឹកឲ្យស្អាត

 

– ម្ទេសហាវៃ ហាន់ជាបញ្ឆិត

– ស្លឹកម្រះព្រៅ

– ទឹកត្រី ២ស្លាបព្រាបាយ និងស្ករ ១/២ស្លាបព្រាបាយ

 

វិធីធ្វើ៖

១. ដាក់ប្រេងឆាបន្តិចចូលខ្ទះឲ្យក្តៅ រួចដាក់គ្រឿងការីចូល (បំបែកកុំឲ្យដុំៗ) ហើយដាក់សាច់គោចូល ច្របល់ចូលគ្នាឲ្យសព្វល្អ

 

២. ដាក់ខ្ទិះដូងចូល ច្របល់ចូលគ្នាឲ្យសព្វល្អ ទុកឲ្យពុះ រួចដាក់ទឹកត្រី និងស្ករចូល ឆាច្របល់ចូលគ្នាឲ្យសព្វ

 

៣. ដាក់បន្លែចូល ត្រប់ស្រួយ ត្រប់ពុតលំញង ម្ទេសហាវៃ និងស្លឹកម្រះព្រៅចូល ច្របល់ ៣-៤ ត្រលប់ចូលគ្នា ទុកឲ្យពុះឆ្អិន រួចដួសដាក់ចានជាការស្រេច។

 

សម្រួលអត្ថបទដោយ៖ កូនពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here