វិធីធ្វើសម្លរខ្ទិះល្ពៅ! (មានវីដេអូ)

406

គ្រឿងផ្សំ៖

– ល្ពៅ ៥០០ក្រាម កាត់ជាដុំតូចល្មម

– សាច់ជ្រូក ២៥០ក្រាម ហាន់ស្តើងៗល្មម

– ខ្ទិះដូងដើម ១កូនចានចង្កឹះ និងខ្ទិះចុង ៣កូនចានចង្កឹះ

– ម្ទេសដៃនាងហាន់ ស្លឹកជីនាងវង ស្លឹកក្រូចសើច

– ទឹកត្រី ១ស្លាបព្រាបាយកន្លះ

– ស្ករ ១ស្លាបព្រាបាយ

-គ្រឿងបុក ២ស្លាបព្រាបាយ (ម្ទេសក្រៀម រំដេង គល់ស្លឹកគ្រៃ ខ្ទឹមស ខ្ទឹមក្រហម ដាក់អំបិលចូលបន្តិច កាពិ បុកចូលគ្នា)

វិធីធ្វើ៖

១.ដាក់ខ្ទិះដើមចូលក្នុងឆ្នាំង ហើយដាក់គ្រឿងបុកចូល កូរឲ្យសព្វចូលគ្នាប្រហែល ២៣នាទី រួចដាក់ខ្ទិះចុង ហើយដាក់ល្ពៅចូល ទុកវារម្ងាស់ឲ្យពុះប្រហែល ៥៧នាទី

 

២.ដាក់សាច់ជ្រូកចូល រម្ងាស់ប្រហែល ៣៥នាទី រួចដាក់ទឹកត្រី និងស្ករចូល រួចកូរឲ្យសព្វម្តងទៀត

 

៣.ដាក់ស្លឹកក្រូចសើច ស្លឹកជីនាងវង និងម្ទេសហាន់ចូល កូរឲ្យសព្វទុកប្រហែល ១នាទី ហើយដួសដាក់ចានជាការស្រេច។

 

វីដេអូប្រភពពី facebook ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here