វិធីធ្វើសម្លរខ្ទិះម្នាស់បង្គា!

94

គ្រឿងផ្សំ៖

– បង្គា ៣០០ក្រាម បកសំបកឲ្យស្អាត រួចស្រុះទឹកក្តៅឲ្យឆ្អិន

– ម្នាស់ ១ផ្លែល្មម កាត់ជាដុំៗ

– ក្បាលខ្ទិះ ២០០ក្រាម និងខ្ទិះចុង ៨០០ក្រាម

 

– គ្រឿងបុកការី ២-៣ស្លាបព្រាបាយ

– ទឺកត្រី ស្ករ ទឹកអំពិលទុំ មួយមុខ ២ស្លាបព្រាបាយ

– ស្លឹកក្រូចសើច និងម្ទេសហាវ៉ៃហាន់

 

វិធីធ្វើ៖

១. ដាក់ក្បាលខ្ទិះចូលឆ្នាំង ទុកមួយរំពុះ រួចដាក់គ្រឿងការីចូល ច្របល់ឲ្យសព្វ

 

២. ដាក់ទឹកត្រី ស្ករ ទឹកអំពិលទុំ និងខ្ទិះចុងចូល ច្របល់ចូលគ្នាឲ្យសព្វ ទុកមួយរំពុះ

 

៣. ដាក់ម្នាស់​ និងបង្គាចូល ច្របល់ចូលគ្នាឲ្យសព្វ ហើយដាក់ស្លឹកក្រូចសើច និងម្ទេសចូល ឆ្អិនហើយដួសដាក់ចានជាការស្រេច។

 

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here