វិធីធ្វើសម្លរការីខៀវសាច់មាន់! (មានវីដេអូ)

622

គ្រឿងផ្សំ៖

– សាច់មាន់ ៣៥០ក្រាម ហាន់ស្តើងៗល្មម (សាច់ទ្រូង សាច់ភ្លៅ តាមចំណងចំណូលចិត្ត)

– ខ្ទិះដូងដើម ១កូនចានចង្កឹះ និងខ្ទិះចុង ២កូនចានចង្កឺះ

– ត្រប់ស្រួយ ៥-៧ផ្លែ ពុះជា៤

– ត្រប់ពុតលំញង ៤០ក្រាម

– ស្លឹកក្រូចសើច ៣-៤សន្លឹក ហែកជាចំនែកល្អិតៗ

– ស្លឹកជីនាងវង ១ក្តាប់ដៃ

 

– ម្ទេសហាន់ (តាមចំណងចំណូលចិត្ត)

– ទឹកត្រី ២ស្លាបព្រាបាយ
– ស្ករ ១ស្លាបព្រាបាយ

– ទឹក ១កូនចានចង្កឹះ

 

– គ្រឿងបុក ២ស្លាបព្រាបាយ (គល់ស្លឹកគ្រៃហាន់ស្តើងៗ ២ស្លាបព្រាបាយ សម្បកក្រូចសើច ១ស្លាបព្រាកាហ្វេ រំដេងចិញ្រ្ចាំ ១ស្លាបព្រាបាយ ខ្ទឹមស ១០កំពិស ខ្ទឹមក្រហម ៣ដុំ កាពិ ១ស្លាបព្រាកាហ្វេ  ម្ទេសខៀវ ១៥គ្រាប់ ម្រេចសលីង ១ស្លាបព្រាកាហ្វេ គ្រាប់ល្ងលីង កន្លះស្លាបព្រាកាហ្វេ  គ្រាប់ការីលីង កន្លះស្លាបព្រាកាហ្វេ បុកចូលគ្នាឲ្យម៉ត់)

 

វិធីធ្វើ៖
១. ដាំឆ្នាំងឲ្យក្តៅ រួចដាក់ខ្ទិះដើម និងគ្រឿងបុកចូល ច្របល់ចូលគ្នាឲ្យសព្វ ប​ន្ទាប់មកដាក់សាច់មាន់ចូលច្របល់ចូលគ្នាប្រហែល ២-៣នាទី

 

២. ដាក់ខ្ទិះចុងចូល ទុកឲ្យពុះ រួចដាក់ត្រប់ស្រួយ ទឹកត្រី ស្ករចូល កូរចូលគ្នាឲ្យសព្វ

 

៣. ដាក់ត្រប់ពុតលំញង ស្លឹកក្រូចសើច ម្ទេសហាន់ចូល កូរចូលគ្នាប្រហែល ២-៣នាទី រួចភ្លក់មើលល្មមតាមចំណងចំណូលចិត្ត អាចថែមអំបិលបន្តិចក៏បាន

 

៤. ពេលឆ្អិនហើយដាក់ស្លឹកជីនាងវងចូល រួចដួសដាក់ចានជាការស្រេច។

 

សម្រួលអត្ថបទដោយ៖ SP

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here