វិធីធ្វើសម្លម្ជូរយួន ឆ្ងាញ់ណាស់!

126

គ្រឿងផ្សំ៖ ត្រី ៤ខាំ, ម្នាស់​ ១ចំ​ហៀង, ប៉េងប៉ោះ​ ១-២​ផ្លែ​, ត្រឡាច​ ពាក់កណ្តាល​ផ្លែ, ក្រអៅ​ឈូក ​២-៣ដើម, ខ្ទឹមស​ ៥គ្រាប់​, អំពិល​ទុំ ​១កូនចាន​, ទឹកត្រី ១-២ស្លាបព្រាបាយ, ស្ករស​ ២​ស្លាប​ព្រាបាយ​, ម្សៅស៊ុប​ ១​ស្លាបព្រាបាយ​, ជីរ​សម្ល​ម្ជូរ​យួន​ (​ជី​រនាងវង​ ជីរណា​ ស្លឹកខ្ទឹម ​ម្អម), ស៊ុត ១គ្រាប់ (ដាក់ ឬមិនដាក់ក៏បាន)​។

វិធីធ្វើ៖

១.ត្រីហាន់​ជាកង់​​ៗ​ ប៉េងប៉ោះ​ហាន់ជា​ចំណិត​ ក្រអៅ​ឈូក ​និងត្រឡាច​កាត់ជា​កង់​​ៗ ​ជីរសម្ល​ម្ជូរយួន ហាន់​ឲ្យ​តូច​​ៗ ខ្ទឹមស​ចិញ្រ្ចាំ ​ហើយយកទៅបំពង ​អំពិល​ទុំជ្រុំ​យកតែទឹក​។​

២.ដាំទឹក​ឲ្យពុះ​ រួចដាក់ត្រី​ ម្នាស់​ ប៉េងប៉ោះ ​ក្រអៅឈូក​ ត្រឡាច ​ទឹកត្រី ​ស្ករស​ ម្សៅស៊ុប ​និងទឹកអំពិល​ទុំចូល ​ទុកឲ្យពុះ ហើយភ្លក្សមើលល្មមតាមចំណួលចិត្ត រួចក្រឡុកស៊ុតដាក់ចូល បន្ទាប់មកដាក់ជីរសម្លម្ជូរយួន​ចូល ​ជាការស្រេច​៕​

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here