វិធីធ្វើម្ទេសជ្រក់!

131

+ គ្រឿងផ្សំ៖- ម្ទេសដៃនាង ១គីឡូកន្លះ (យកទងចេញកុំឲ្យល្វីង)- ទឹកខ្មេះ ២៤០មីលីលីត្រ- ខ្ទឹមស ១ចានចង្កឹះ
– ទឹកត្រី កន្លះចានចង្កឹះ- ស្ករស ២ស្លាបព្រាបាយ- អំបិល ១ស្លាបព្រាកាហ្វេ- ទឹក ៦០០មីលីលីត្រ+ វិធីធ្វើ៖-មុនដំបូងដាក់ដាំទឹកឲ្យពុះចាក់ម្ទេសចូលទុកប្រហែល ២នាទី។បន្ទាប់ពី ២នាទីមកលើវាចេញចាក់ដាក់ក្នុងកញ្ជ្រែងទុកឲ្យត្រជាក់ ហើយស្ងួត។យកឆ្នាំងមួយដាក់ទឹក, ទឹកខ្មេះ, ទឹកត្រី, ស្ករស និងអំបិលចូល រួចយកវាដាក់ដាំឲ្យពុះទុកឲ្យរលាយប្រហែលជា ៥នាទីលើកចេញទុកឲ្យត្រជាក់។– យកម៉ាស៊ីនកិនដាក់ម្ទេស ជាមួយទឹកដាំទុក (ទុកឲ្យត្រជាក់) និងខ្ទឹមសចូលរួចកិនឲ្យម៉ត់ប្រហែលជា ៦វិនាទី ឬតាមដែលចង់បានម៉ត់ល្មម ឬម៉ត់ខ្លាំង។បន្ទាប់ពីកិនរួចរាល់ហើយយកក្រឡរថ្មមកដាក់ច្រកម្ទេសចូល (កុំយកក្រឡរជ័រនៅពេលទុកយូរអាចធំខ្លិនជ័រ) ទុកវាឲ្យត្រជាក់ចាំគ្របគំរប ពេលដែលនៅក្តៅគ្របទៅអាចដុះផ្សិតខូចបាន៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here