វិធីធ្វើម្តេញត្រាំ ឆ្ងាញ់អស់ទាស់!

135

គ្រឿងផ្សំ៖ ម្តេញ ២០០ក្រាម លាងទឹកឲ្យស្អាត, អំបិល ២០០ក្រាម, ទឹក ៨០០ក្រាម, កំបោរក្រហម ២០ក្រាម, ទឺក ៥០០ក្រាម, ស្ករស ៤៥០ក្រាម, ទឹកឃ្មុំ ៥០ក្រាម, ទឹក ៦០០ក្រាម, ក្រឡ ឬប្រអប់សម្រាប់ត្រាំ។

វីធីធ្វើ៖

១.យកទឹក ៨០០ក្រាម ដាំដាក់អំបិលចូល ដាំឲ្យពុះ រួចទុកឲ្យត្រជាក់

២.យកម្តេញដាក់ចូលក្រឡ រួចចាក់ទឹកអំំបិលចូល គ្របត្រាំទុកចោលរយៈពេល ២-៣ថ្ងៃ

៣.បន្ទាប់មកយកម្តេញដែលត្រាំហើយចាក់ទឹកអំបិលចេញ លាងឲ្យស្អាត ច្របាច់ម្តេញឲ្យរាងបែកល្មម ទុកឲ្យស្រក់ទឹក

៤.លាយទឹក ៥០០ក្រាមជាមួយកំបោរ កូររលាយឲ្យសព្វ ហើយដាក់ម្តេញចូលត្រាំទុកមួយឡែក

៥.បន្ទាប់មកដាក់ទឹក ៦០០ក្រាម ដាំដាក់ស្ករស និងទឹកឃ្មុំចូល កូរចូលគ្នាឲ្យសព្វដាំឲ្យពុះ រួចទុកឲ្យត្រជាក់

៦.រួចស្រង់ម្តេញចេញទុកឮឲ្យស្រង់ទឹក ដាក់ចូលក្រឡវិញ ហើយចាក់ទឹកស្ករសចូលត្រាំ គ្របទុកចោលរយៈពេល ១-២ថ្ងៃ ជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here