វិធីធ្វើម៉ាំល្ហុង ងាយៗៗ

1008

វិធីធ្វើម៉ាំល្ហុង ងាយៗៗ+ គ្រឿងផ្សំ- ល្ហុង ១ ផ្លែ ចិតជាចំណិតៗទ្រវែងប្រហែលជិត ៣ ថ្នាំងដៃ- រំដេង ១ ស្លាបព្រាបាយកញ្ជ្រាំឲ្យល្អិតៗ- អង្ករលីង ២ ស្លាបព្រាបាយ- អំបិល ១ ស្លាបព្រាបាយ- ស្ករស ២ ស្លាបព្រាបាយកន្លះ-ម៉ាំ ២ ស្លាបព្រាបាយ (ខមាំដែលគេធ្វើរួចហើយ) +វិធីធ្វើ៖- យកទឹកឆ្អិនដែលដាំពុះប្រហែលជា ៥០០ មីលីលីត្រដាក់អំបិលចូល ១ ស្លាបព្រាបាយកូរវាឲ្យរលាយចូលគ្នាហើយក៍ទុកវាឲ្យត្រជាក់សិន។- យកល្ហុងដែលបានចិតរួចហើយដាក់ចូលទៅក្នុងទឹកអំបិលរក្សាទុកមួយ យប់ សិន។- យកល្ហុងដែលបានត្រាំទឹកអំបិល លាងទឹកអំបិលចេញទុកដោយឡែកសិន។-ត្រូវកូរស្ករ ស្ករស ២ ស្លាបព្រាបាយ និងទឹក ១ ស្លាបព្រាបាយ កូររហូតទាល់តែស្ករឡើងក្រហម។- យកស្ករដែលបានកូរយកមកប្រឡាក់ជាមួយល្ហុងពេលដែលប្រឡាក់សប់ហើយទើបដាក់ ម៉ាំ, រំដេង, អង្ករលីង, ស្ករសរ កន្លះស្លាបព្រាបាយច្របល់ចូលគ្នាឲ្យសប់រួចដាក់ចូលកែវរក្សាទុក ១ ថ្ងៃទើបអ្នកអាចញាំបាន៕សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here