ព័ត៌មាន និងចំណេះដឹងថ្មីៗដែលពាក់ព័ន្ធនឹងវិស័យបរិស្ថាន កសិកម្ម ឱសថបូរាណខ្មែរ និងសុខភាព។ Useful news related to Khmer Literature, Environment, Agriculture, and Natural Medicine
សុ​ខភាព​ និងសម្រស់

វិធីធ្វើម៉ាសការ៉ុតនិងស៊ុតមានប្រសិទ្ធភាពកម្ចាត់ស្នាមខ្មៅ!!

14-Jun-2018 05:13 PM

រូបភាព


ដោយ: Uddam

នៅពេល​វ័យ​កាន់តែ​ចាស់ ផ្ទៃមុខ​បាន​ប្រែប្រួល ទៅតាម​សណ្ឋាន​នៃ​ស្បែក​របស់​មនុស្ស​ម្នាក់ៗ ដូចជា ស្បែក​ជ្រីវជ្រួញ និង​ស្នាម​អុច​ខ្មៅ​ជាដើម​។ ការប្រែប្រួល​ទាំងនេះ បណ្តាលមកពី​ដំណើរ​នៃ​ភាព​ចាស់​ទៅតាម​ធម្មជាតិ ហើយ​យើង​មិនអាច​ធ្វើ​អ្វី​បាន​ច្រើន ដើម្បី​រារាំង​មិនឲ្យ​កើតឡើង​បាន​នោះទេ​។ យ៉ាងណា បញ្ហា​ដែល​កើតឡើង​លើ​ផ្ទៃមុខ ក៏​អាច​បណ្តាលមកពី​ប្រភព​ខាងក្រៅ ដូចជា​បញ្ហា​បរិស្ថាន និង​របៀប​នៃ​ការរស់នៅ​ប្រចាំថ្ងៃ ដែល​យើង​អាច​ដោះស្រាយ​វា​បាន ដោយ​ប្រើ​វិធី​ជាច្រើន​។ នៅក្នុង​នោះគេ​រកឃើញថា ម៉ាស​ផ្សំ​ពី​ការ៉ុត​និង​ស៊ុត មាន​ប្រសិទ្ធភាព​ក្នុង​ការដោះស្រាយ​បញ្ហា​ផ្ទៃមុខ​របៀបនេះ ផងដែរ​!

​វិធី​ធ្វើ​ ៖ ​យក​ការ៉ុត​មួយ​ផ្លែ​តូច​កិន​ឲ្យ​ម៉ត់​ល្អ ហើយ​យក​ការ៉ុត​ដែល​កិន​ហើយ​១​ស្លាបព្រា លាយ​ជាមួយ​ពងមាន់​មួយ ច្របល់​ឲ្យ​សព្វ រួច​យកមក​លាប​លើ​ផ្ទៃមុខ​និង​ក រក្សាទុក​៣០​នាទី ចាំ​លាងជម្រះ​ចេញ​ជាមួយ​ទឹក​ត្រជាក់​។ ដើម្បី​រក្សា​ឲ្យ​ស្បែក​ឲ្យ​មាន​សំណើម អ្នក​អាច​លាបប្រេង​ផ្តល់​សំណើម​ដល់​ស្បែក ឬ​ប្រេង​អាល់​ម៉ុន ក្រោយ​បិទ​ម៉ាស​នេះ​រួច​។​ដើម្បី​ទទួលបាន​ប្រសិទ្ធភាព អ្នក​គួរប្រើ​ម៉ាស​ផ្សំ​ពី​ការ​រ៉ុត​និង​ស៊ុត​នេះ រយៈពេល​១០​ថ្ងៃ​ជាប់ៗ​គ្នា បន្ទាប់មក​គួរ​ផ្អាក​ប្រើ​១​សប្តាហ៍ ហើយ​ចាំ​បន្ត​ប្រើ​ម៉ាស​នេះ ២​ទៅ​៣​ដង​ក្នុង​មួយ​សប្តាហ៍​។ ធ្វើបែបនេះ​ក្នុង​រយៈពេល​១​ខែ ស្នាម​ខ្មៅៗ​លើ​ផ្ទៃមុខ​នឹង​រលាយបាត់ ហើយ​ស្បែក​របស់​អ្នកនឹង​កាន់តែ​ទន់រ​លោង ហើយ​ស្រស់ថ្លា​៕