វិធីធ្វើមឹកឆាពងទាប្រៃ ប្លែកមាត់!

114

គ្រឿងផ្សំ៖ មឹក ៥០០ក្រាម​ ធ្វើឲ្យស្អាត ហាន់ជាកង់ៗ, ពងទាប្រៃស្ងោរ ៣-៤គ្រាប់ (យកតែពណ៌ក្រហម), ទឹក ៤ស្លាបព្រាបាយ, ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ, ប្រេងឆា ៣ស្លាបព្រាបាយ, ម្ទេសឆា ១-២ស្លាបព្រាបាយ, ទឹកប្រេងខ្យង ២ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ស្ករស ១ស្លាបព្រាបាយ, ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ, ម្ទេសប្លោកហាន់បញ្ឆិត, ស្លឹកខ្ទឹមហាន់ខ្លីៗ។

វិធីធ្វើ៖

១.យកពងទាប្រៃដាក់ចានលាយជាមួយទឹកច្របល់ចូលគ្នាឲ្យសព្វល្អ (ឲ្យពងទាប្រៃចូលសព្វល្អខាប់ៗល្មមជាមួយទឹក) ទុកមួយឡែក

២.ដាំខ្ទះដាក់ប្រេងឆា ដាក់ខ្ទឹមចិញ្រ្ចាំចូលរំលីងឲ្យឈ្ងុយ រួចដាក់មឹកចូលឆាឲ្យឆ្អិនបន្តិច ហើយដាក់ម្ទេសឆា, ទឹកប្រេងខ្យង, ទឹកស៊ីអ៊ីវ, ស្ករស និងម្រេចចូលឆាច្របល់ចូលគ្នា

៣.បន្ទាប់មកដាក់ពងទាប្រៃចូលឆាច្របល់ចូលគ្នាឲ្យសព្វល្អ រួចដាក់ម្ទេសប្លោក និងស្លឹកខ្ទឹមចូលឆា ៤-៥ត្រលប់ទៀតជាការស្រេច៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here