វិធីធ្វើមីអ៊ីតាលី(Spaghetti) សាច់ចិញ្រ្ចាំ! (មានវីដេអូ)

300

គ្រឿងផ្សំ៖

-សរសៃមីអ៊ីតាលី (Spaghetti) ៣០០ក្រាម

-សាច់ចិញ្រ្ចាំ ២០០ក្រាម

-ខ្ទឹមបារាំង ប៉េងប៉ោះ ហាន់ល្អិត ឬចិញ្ច្រាំ មួយមុខ កន្លះកូនចាន

-ប្រហិតសាច់ក្រក ១-២ដើម ហាន់តូចៗល្មម (ដាក់ក៏បានមិនដាក់ក៏បាន)

-ទឹកប៉េងប៉ោះ ៣០០ក្រាម

-ស្ករ ២ស្លាបព្រាកាហ្វេ

-ទឹកស៊ីអ៊ីវ ម្រេចម៉ត់ មួយមុខ ១ស្លាបព្រាកាហ្វេ

វិធីធ្វើ៖

១.យកសរសៃមីស្រុះទឹកក្តៅប្រហែល ១០-១២នាទី ទន់ហើយស្រង់ចេញយកដាក់ត្រាំទឹកកក រួចទុកមួយឡែក

 

២.ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ​ រួចដាក់សាច់ចិញ្រ្ចាំចូល ឆាឲ្យសាច់ឆ្អិន ហើយដាក់ខ្ទឹមបារាំង និងប៉េងប៉ោះចូល ឆាច្របល់ចូលគ្នា

 

៣.ដាក់ប្រហិតសាច់ក្រកចូល រួចដាក់ទឹកប៉េងប៉ោះចូល ឆាច្របល់ចូលគ្នាឲ្យសព្វ ហើយដាក់ស្ករ ទឹកស៊ីអ៊ីវ និងម្រេចម៉ត់ចូល ឆាច្របល់ចូលគ្នា

 

៤.យកសរសៃមីដាក់ចាន រួចដួសគ្រឿងដែលធ្វើហើយដាក់ចូល ជាការស្រេច។

 

វីដេអូប្រភពពី facebook ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here