វិធីធ្វើមីបំពងស្នូលសាច់ចិញ្រ្ចាំ!

778

គ្រឿងផ្សំ៖

– សាច់ជ្រូកចិញ្រ្ចាំ ២០០ក្រាម

– ស៊ុត ១គ្រាប់ វាយបញ្ចូលគ្នា

 

– មី ១០០ក្រាម

– ខ្ទឹមស ៣កំពឹស និងម្រេច ១ស្លាបព្រាកាហ្វេ បុកចូលគ្នា

– ទឹកត្រី កន្លះស្លាបព្រាបាយ និង អំបិល កន្លះស្លាបព្រាកាហ្វេ

 

វិធីធ្វើ៖

១. យកសាច់ជ្រូកចិញ្រ្ចាំ ដាក់ខ្ទឹមសម្រេចបុកហើយ ទឹកត្រី អំបិល ស៊ុតចូល ច្របល់ចូលគ្នាឲ្យសព្វ

 

២. យកសាច់ធ្វើជាដុំមូល រួចយកសរសៃមីមករុំ ហើយយកទៅបំពងឲ្យឆ្អិនក្រៀមល្មម រួចស្រង់ចេញដាក់ចានជាការស្រេច។

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here