វិធីធ្វើមាន់បំពងទឹកជ្រលក់ហឹរពិសេស

288

គ្រឿងផ្សំ:​ ​សាច់មាន់ (ស្លាប ភ្លៅ តាមចំណូលចិត្ត) ១គីឡូ, ទឹកត្រី ៣ស្លាបព្រាបាយ, ម្សៅបំពង ១កូនចានកន្លះ។ គ្រឿងផ្សំទឹកជ្រលក់: ទឺកអំពិលទុំ ១កូនចាន, ទឹកត្រី ២ស្លាបព្រាបាយ, ស្ករ ១ស្លាបព្រាបាយ, ម្ទេសហុយ ១ស្លាបព្រាបាយ, អង្ករលីង ១/២ស្លាបព្រាបាយ, ខ្ទឹមក្រហមហាន់ស្តើង និងជីរណាហាន់តូចៗ (ដាក់តាមចំណូលចិត្ត)។

វិធីធ្វើ:

១.លាយគ្រឿងផ្សំទឹកជ្រលក់ទាំងអស់ចូលគ្នា កូរឲ្យសព្វ រួចទុកមួយឡែក

២.យកសាច់មាន់ ដាក់ទឹកត្រីចូល ច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ម្សៅបំពងចូល ច្របល់ប្រឡាក់ចូលគ្នាឲ្យសព្វ

៣.បន្ទាប់មកយកមាន់ទៅដាក់បំពងឲ្យឆ្អិនក្រៀមល្មម រួចស្រង់ចេញដាក់ចាន ហូបជ្រលក់ជាមួយទឹកត្រីអំពិលទុំហឹរតិចៗ ឆ្ងាញ់អស់ទាស់។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here