វិធីធ្វើមាន់ដុតកូកាពិសេស!

327

គ្រឿងផ្សំ៖

– មាន់

– កូកាកូឡា

– ខ្ទឹមស ខ្ទឹមក្រហម គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច

– ប្រេងឆា ប្រេងល្ង ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ ទឹកត្រី អំបិល ស្ករ ម្សៅស៊ុប

 

 

វិធីធ្វើ៖

១.ដាក់ខ្ទឹមស ខ្ទឹម​ក្រហម ប្រេងល្ង ទឹកប្រេងខ្យង ទឹកស៊ីអ៊ីវ ទឹកត្រី អំបិល ស្ករ ម្សៅស៊ុប ចូលគ្នាច្របល់ឲ្យសព្វ ​រួច​យក​ទៅ​ប្រឡាក់ជាមួយ​មាន់​ ទុក​រយៈ​ពេល​ ១៥នាទីសិនឲ្យចូលជាតិ ទើប​យក​ទៅដុត

 

២.យក​ឆ្នាំង​ធំល្មម​ដាក់ប្រេងឆាចូលបន្តិច ​រួចដាក់គល់​ស្លឹក​គ្រៃ​ រំដេង ខ្ទឹម​ស ខ្ទឹម​ក្រហម ដំវាបន្តិច និងស្លឹក​ក្រូច​សើចចូល បន្ទាប់មកដាក់​មាន់​ចូល រួចចាក់​កូ​កាចូល​ពាក់​កណ្តាល​កំប៉ុងសិន​ ឲ្យសាច់​មាន់​ឆ្អិន​ល្អ ហើយ​ឡើង​ក្រហមល្មម  បើសាច់​មាន់​មិន​ទាន់​ឆ្អិនល្អ អាចបន្ថែម​កូកា ដែល​នៅ​សល់ឲ្យ​អស់ ​ ​ប្រែ​មាន់​ពី​ម្ខាងទៅ​ម្ខាងទៀត ដើម្បីឲ្យ​សាច់​មាន់​ឆ្អិន​ល្អ​ហើយ​ក្រហម​សព្វល្អ រួចជាការស្រេច។

*ទទួលទាន​ជាមួយ​ទឹក​ម្រេចក្រូ​ចឆ្មារ ឬទឹក​ត្រី​បុក​ក៏បាន ឆ្ងាញ់ម៉ាអែមម៉ង

 

អត្ថបទដោយ៖ អ៊ាង សុផល្លែត

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here