វិធីធ្វើមាន់ចំហុយសៀងហៃ ឆ្ងាញ់ណាស់!

302

គ្រឿងផ្សំ៖ មាន់ ១ក្បាល, ខ្ញីចិញ្រ្ចាំ ១ស្លាបព្រាបាយ, ម្ទេសក្រៀមហាន់ ៥-៦ផ្លែ, ម្ទេសហុយ ១ស្លាបព្រាកាហ្វេ, ខ្ទឹមសចិញ្រ្ចាំ ៣កំពឹស, ម្រេចសៀងហៃ ១ស្លាបកាហ្វេ, ប្រេងម្ទេស ១ស្លាបព្រាបាយ, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ប្រេងល្ង ១ស្លាបព្រាបាយ, ទឹកខ្មេះ ១ស្លាបព្រាបាយ, ស្ករ ១ស្លាបព្រាកាហ្វេ, ទឹកស្ងោរមាន់ ១កូនចាន, ល្ងស ១ស្លាបព្រាបាយ, សណ្តែកដីលីង ១ស្លាបព្រាបាយ, ជីវ៉ាន់ស៊ុយ ឬស្លឹកខ្ទឹម។

វីធីធ្វើ៖

១.ដាំទឹកឲ្យពុះ ដាក់មាន់ចំហុយឲ្យឆ្អិនល្អប្រហែល កន្លះម៉ោង

២.យកទឹកស្ងោរមាន់លាយជាមួយទឹកស៊ីអ៊ីវ ប្រេងម្ទេស ប្រេងល្ង ទឹកខ្មេះ ខ្ញីចិញ្រ្ចាំ ខ្ទឹមសចិញ្រ្ចាំ ម្រេច ស្ករ ម្ទេសក្រៀម និងម្ទេសហុយចូលគ្នា លាយចូលគ្នាឲ្យសព្វ ទុកមួយឡែក

៣.បន្ទាប់ពីមាន់ចំហុយឆ្អិនហើយ យកមាន់កាប់ជាដុំធំៗល្មម រួចរៀបដាក់ចានសំរាប់ទទួលទានឲ្យស្អាត

៤.យកទឹកជ្រលក់ដែលលាយហើយយកទៅដាំឲ្យពុះប្រហែល ១-២នាទី រួចយកទៅស្រោចពីលើសាច់មាន់ បន្ទាប់មកដាក់សណ្តែកដីលីង ល្ងស និងជីវ៉ាន់ស៊ុយ ឬស្លឹកខ្ទឹមពីលើជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here