វិធីធ្វើភ្លាងាវ ងាយៗឆ្ងាញ់ណាស់!

251

គ្រឿងផ្សំ៖ ងាវ កន្លះគីឡូ, ខ្ទឹមក្រហម គល់ស្លឹកគ្រៃ ម្ទេស ហាន់តូចៗ ឬស្តើងៗ (ដាក់តាមចំណូលចិត្ត), ស្លឹកជីរអង្កាម ជីរណា (ដាក់តាមចំណូលចិត្ត), ទឹកត្រី ២ស្លាបព្រាបាយ, ស្ករ ២ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ។

វិធីធ្វើ៖

១.យកងាវដាក់ស្រុះមួយសន្ទុះ (សម្រាប់អ្នកមិនចូលចិត្តហូបឆៅ) រួចស្រង់ចេញបកសម្បក

២.យកចានធំល្មមលាយទឹកត្រី ស្ករ និងទឹកក្រូចឆ្មារចូល កូរឲ្យសព្វ រួចដាក់ខ្ទឹមក្រហម គល់ស្លឹកគ្រៃ ម្ទេស ហាន់ចូល ច្របល់ចូលគ្នា

៣.បន្ទាប់មកដាក់ងាវចូល ច្របល់ចូលគ្នា ហើយដាក់ស្លឹកជីរចូល ច្របល់ចូលគ្នា រួចដួសដាក់ចានជាការស្រេច៕

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here