វិធីធ្វើពោតបំពងពិសេស ឆ្ងាញ់ប្លែកមាត់!

566

គ្រឿងផ្សំ៖ ពោត ៥០០ក្រាម, ម្សៅបំពង ១កូនចាន, ម្សៅអង្ករ កន្លះកូនចាន, អំបិល កន្លះស្លាបព្រាកាហ្វេ, ទឹក ១កូនចាន។

វិធីធ្វើ៖

១.យកពោតលាងឲ្យស្អាត រួចបេះ ឬចិតយកតែសាច់

២.យកចានដាក់លាយម្សៅបំពង ម្សៅអង្ករ អំបិល និងទឹកចូលគ្នា ច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ពោតចូល ច្របល់ឲ្យសព្វល្អ

៣.បន្ទាប់មកយកទៅដាក់បំពងជាំបន្ទះៗ ឬជាដុំៗល្មម តាមចំណូលចិត្ត បំពងឲ្យក្រៀមល្មមឆ្អិនហើយស្រង់ចេញជាការស្រេច៕

 

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here