វិធីធ្វើពងមាន់អាំងផ្សំគ្រឿងពិសេស មានរសជាតិឈ្ងុយឆ្ងាញ់!

348

គ្រឿងផ្សំ៖ ពងមាន់ ៨គ្រាប់, ទឹកស៊ីអ៊ីវ ១ស្លាបព្រាបាយ, ម្រេចម៉ត់ ១ស្លាបព្រាកាហ្វេ, អំបិល ១ចុងស្លាបព្រាកាហ្វេ។

វិធីធ្វើ៖

១.យកពងមាន់ចោះរុនតូចល្មម រួចចាក់ចេញដាក់ចាន ទុកសំបកមួយឡែក

២.យកពងមាន់ចាក់ច្រោះ ដើម្បីកុំឲ្យដុំៗ រួចដាក់គ្រឿងចូល ទឹកស៊ីអ៊ីវ ម្រេចម៉ត់ និងអំបិល ច្របល់ចូលគ្នាឲ្យសព្វ

៣.យកសំបកពងមាន់ មកចាក់គ្រឿងដែលលាយហើយចូល រួចយកដាក់ចំហុយ ឆ្អិនហើយយកទៅដាក់អាំង ជាការស្រេច៕

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here