វិធីធ្វើពងទាប្រៃ

4215

កែច្នៃកសិផលដែលបងប្អូនកសិករមាន ដែលអាចទុកប្រើបានយូរ

ហើយអាចលក់យកកម្រៃបន្ថែមផងដែរ!

ជួយចែកគ្នាចេះធ្វើផង!

 

គ្រឿងផ្សំ៖
ពងទាឆៅសាបល្អ៥០គ្រាប់  អំបិល កន្លេះគីឡូ  ក្រឡ ឬកែវ។


វីធីធ្វើ៖
– ដាំទឹកអំបិល រួចទុកអោយត្រជាក់ (រង្វាល់ទៅតាមបរិមាណ១លិចស៊ុត)
– លាងពងទាអោយស្អាតរួចរៀបដាក់ក្នុងក្រឡអោយពេញ

– ចាក់ទឹកអំបិលចូល

– យកឈឺខ្ទាស់កុំអោយអោយពងអណ្តែត ផុតទឹកអំបិល។


– រក្សាទុកនៅកន្លែងមានសុវត្ថិភាព ២៥ ថ្ងៃ ទៅ ៣០ថ្ងៃ (យ៉ាងយូរ) រឺ ៣អាទិត្យទៅ ៤អាទិត្យ យ៉ាងយូរ
នោះលោកអ្នកនឹងបានពងទាប្រៃ យ៉ាងឆ្ងាញ់់ពិសារ។


បញ្ជាក់៖ បើមានពង១ប្រេះ ឬស្រាំ ពងទាំងអស់ហ្នឹងត្រូវស្អុយខូច ឬប្រៃខុសបច្ចេកទេសត្រូវយកពងនោះចេញ។

វិធីមួយបែបទៀត៖

– ទឹកអំបិលមិនបាច់ដាំក៏បាន គ្រាន់តែចាក់ទឹកស្អាតធម្មតាកូរអោយរលាយអំបិល

– ចាក់លើស៊ុតដែលបានរៀបក្នុងក្រឡអោយលិច

– ព្រឹកឡើង យកស៊ុតត្រាំនោះហាលថ្ងៃ ២-៣ព្រឹក

– យកមករក្សាទុកកន្លែងមានសុវតិ្ថភាព។
វិធីធ្វើមួយបែបទៀតរហ័សបានទទួលទាន៖

– ស៊ុត ១០ គ្រាប់ អំបិល ២៤០g ត្រាំរយៈពេល ១សប្តាហ៍ ទៅ ១០ថ្ងៃ (យ៉ាងយូរ) នឹង បានទទួលទាន (តែវិធីនេះប្រៃផ្នែកសខ្លាំង)។
– ជាទម្លាប់ ត្រាំបាន២០ថ្ងៃ បងប្អូនអាចលូក យកមកស្ងោរទទួលទានបណ្តើរៗបានហើយ។

ប្រភព៖  khek Sivannet

 

 

 

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here