វិធីធ្វើពងទាចៀនតុងយ៉ាំ ថ្មីប្លែកឆ្ងាញ់!

517

គ្រឿងផ្សំ: ស៊ុត ៣គ្រាប់, បង្គា ៣០ក្រាម ហាន់ជាដុំតូចៗ, មឹក ៣០ក្រាម ហាន់ជាដុំតូចៗ, គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច ម្ទេស ហាន់ល្អិតៗ, ទឺកដោះគោស្រស់ ២ស្លាបព្រាបាយ, ម្ទេសឆា ១ស្លាបព្រាបាយ, ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយ, ទឹកត្រី ១ស្លាបព្រាបាយ,ស្ករស ១ស្លាបព្រាកាហ្វេ។

វិធីធ្វើ:

១.គោះស៊ុតដាក់ចាន រួចដាក់បង្គា មឹក គល់ស្លឹកគ្រៃ រំដេង ស្លឹកក្រូចសើច ម្ទេស ទឺកដោះគោស្រស់ ម្ទេសឆា ទឹកក្រូចឆ្មារ ទឹកត្រី ស្ករសចូល ច្របល់ចូលគ្នាឲ្យសព្វល្អ

២.ដាក់ប្រេងចូលខ្ទះឲ្យក្តៅ រួចចាក់ស៊ុតដែលលាយហើយចូលចៀន ឆ្អិនហើយដួសដាក់ចានជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here