វិធីធ្វើប្រេងស្លឹកគ្រៃសម្រាប់ទុកប្រើរឹតគ្រេច​ថ្លោះដៃជើង សាច់ដុំ

1034

ខាងក្រោមនេះជាវិធីងាយៗ ដែលបងប្អូនអាចធ្វើបានដោយខ្លួនឯង គឺប្រេងស្លឹកគ្រៃសម្រាប់ទុកប្រើរឹតគ្រេច​ថ្លោះដៃជើង សាច់ដុំជាដើម។

គ្រឿងផ្សំ៖ ស្លឹកគ្រៃ៥ដុំ ទឹក ២ពែង ប្រេងអូលីវ ២ពែង

 

វិធីធ្វើ: ហាន់ស្លឹកគ្រៃជាចំណិតៗ

– ដាក់ក្នុងត្បាល់ ហើយបុកឱ្យបែក

– ដាំទឹក២ពែងក្នុងឆ្នាំឱ្យពុះ

-ដាក់ចានគោមលើឆ្នាំងទឹកក្តៅដែលដាំ ប៉ុន្តែកុំឱ្យចានប៉ះទឹកដែលដាំនោះ

– ដាក់ប្រេងអូលីវ ហើយកំដៅចោលមួយសន្ទុះអោយក្តៅ

– ដាក់ស្លឹកគ្រៃចូល ហើយកូរ

– រម្ងាស់រយៈពេល ៦០នាទី

-ត្រងកាកស្លឹកគ្រៃចេញ ហើយចាក់ទឹកដែលបានចូលក្នុងកែវសម្រាប់ប្រើថ្ងៃក្រោយ

 **សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែលអ្នកមិនមានជម្រើសផ្សេង។
សម្រួលអត្ថបទ៖ អ៊ាង សុផល្លែត
សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here