វិធីធ្វើប្រហុក​ដុត​ក្រសាំងដ៏ឈ្ងុយឆ្ងាញ់ !!

131

គ្រឿងផ្សំ៖

+ប្រហុក ក្រសាំង សាច់ជ្រូកបីជាន់ ស្លឹករមៀត ស្លឹកចេក ខ្ទឹមស ខ្ទឹមក្រហមគល់ស្លឹកគ្រៃ ស្លឹកក្រូចសើច ម្ទេស

+ស្ករស អំបិល ម្សៅស៊ុប

+ត្រសក់ ការ៉ុត ត្រប់ស្រួយ ពពាយ ត្រប់វែង និង​សណ្ដែកកួរ។

វិធីធ្វើ៖+វិធី​ចម្អិន ដំបូង​ត្រូវ​យក​ត្រី​ប្រហុក​ទៅ​លាង​ទឹក​ឲ្យ​ស្អាត រួច​សឹម​យក​មក​ចិញ្ច្រាំ​ឲ្យ​ម៉ដ្ឋ​ល្អ។

+សាច់ជ្រូក​បីជាន់​ត្រូវ​ចិញ្ច្រាំ​មុន​នឹង​បន្ថែម​ក្រសាំង ខ្ទឹមស ខ្ទឹមក្រហម ចិញ្ច្រាំ​ចូលគ្នា។ ចំពោះ​ស្លឹកគ្រៃ និង​ស្លឹក​ក្រូច​សើចត្រូវ​បុក​វា​ក្នុង​ត្បាល់​ឲ្យ​ម៉ដ្ឋ​សិន សឹម​យក​មក​ចិញ្ច្រាំ​ជាមួយ​ប្រហុក និង​សាច់ជ្រូកបីជាន់ ដោយ​បន្ថែម​ម្ទេស ស្ករស អំបិល និង​ម្សៅស៊ុប។

+ប្រហុក​ដែល​ចិញ្ច្រាំ​រួច​ត្រូវ​ខ្ចប់​ស្លឹក​រមៀត ហើយ​រុំ​ស្លឹកចេក​​មួយ​ជាន់​ទៀត​ដើម្បី​ឲ្យ​វា​មាន​ក្លិន​ឈ្ងុយ មុន​នឹង​យក​ទៅ​ដុត​រយៈពេល​ប្រមាណ​ ២០ ​នាទី​ដោយ​ប្រើ​កម្ដៅ​ភ្លើង​ងំ​តិចៗ។

+++ប្រហុក​ដុត​នេះ​អាច​ញ៉ាំ​ផ្ទាប់​ជាមួយ​បន្លែ​អន្លក់​ត្រសក់ ការ៉ុត ត្រប់ស្រួយ ពពាយ ត្រប់វែង និង​សណ្ដែកកួរ ឬ​បន្លែ​ដទៃ​ទៀត​តាម​ចំណូលចិត្ត។

Cr:khmercooking

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here