វិធីធ្វើប្រហុកចិញ្ច្រាំក្រសាំង ឆ្ងាញ់ណាស់!

615

គ្រឿងផ្សំ៖

-ប្រហុកសាច់ ២ស្លាបព្រាបាយ លាងទឹកឲ្យស្អាត

-ក្រសាំង ១ផ្លែធំល្មម ឆ្គៀរយកសាច់ក្នុង

-ខ្ទឹមស ២កំពឹស និងម្ទេស

-ស្លឹកជីនាងវង

-គល់ស្លឹកគ្រៃ ២គល់ ហាន់ល្អិតៗ

-ស្ករស ១ស្លាបព្រាកាហ្វេ

-ម្សៅស៊ុប ១/២ ស្លាបព្រាកាហ្វេ

-បន្លែអន្លក់មាន ត្រសក់ ត្រកួន សណ្តែកគួ ពពាយ… (តាមចំណងចំណូលចិត្ត)

វិធីធ្វើ៖

១.ចិត​​បន្លែ​អន្លក់ ហើយលាងឲ្យស្អាតរៀប​ដាក់​ចានទុកមួយឡែក

 

២.យកប្រហុកមកចិញ្ច្រាំឲ្យម៉ត់ល្អ រួចដាក់ក្រសាំង ម្ទេស ខ្ទឹមស គល់ស្លឹកគ្រៃ ហើយចិញ្ច្រាំឲ្យម៉ត់ចូលគ្នា ទើបដាក់ស្ករស​ ម្សៅស៊ុប និងស្លឹកជីនាងវងចូល ហើយចិញ្ច្រាំឲ្យសព្វចូលជាតិរហូតដល់ម៉ត់ល្អ (ភ្លក់មើលល្មមតាមចំណងចំណូលចិត្ត) រួចដួសដាក់ចានជាការស្រេច ។

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here