វិធីធ្វើប្រហិតសាច់ជ្រូក ស្វិតឆ្ងាញ់! (មានវីដេអូ)

1023

គ្រឿងផ្សំ៖

-សាច់ជ្រូក ១គីឡូ

-ម្សៅពោត ឬម្សៅឆា ១ស្លាបព្រាបាយ

-ម្សៅដុតនំ (Baking powder) កន្លះស្លាបព្រាបាយ (មានច្រើនប្រភេទ អាចរកទិញតាមផ្សារបាន)

-ទឹកត្រជាក់ កន្លះកូនចាន

-ទឹកស៊ីអ៊ីវ ៣ស្លាបព្រាបាយ

-អំបិល ១ស្លាបព្រាបាយ

-ម្រេចម៉ត់ ១ស្លាបព្រាបាយ

-ស្ករស ២ស្លាបព្រាបាយ

វិធីធ្វើ៖

១.កាត់សាច់ជ្រូកជាដុំៗតូចល្មម រួចយកទៅកិនឲ្យសាច់ម៉ត់ល្អ

 

២.លាយទឹកត្រជាក់ ទឹកស៊ីអ៊ីវ អំបិល ម្រេចម៉ត់ ស្ករស ម្សៅពោត ឬម្សៅឆា និងម្សៅដុតនំចូលគ្នា កូរឲ្យសព្វល្អ

 

៣.បន្ទាប់មកចាក់គ្រឿងដែលលាយហើយចូលជាមួយសាច់ កិន ឬច្របល់ចូលគ្នាឲ្យសព្វល្អ ប្រហែល ១៥នាទី រួចដួសដាក់ចានគ្របទុកចោលដាក់ក្នុងទូរទឹកកកប្រហែល ៤៥នាទី

 

៤.ដាក់ឆ្នាំងដាំទឹកក្តៅ រួចបិទភ្លើង (កុំឲ្យទឹកពុះ ព្រោះពេលដាក់ប្រហិតស្ងោរចូលនឹងបែកសាច់) ហើយមូលសាច់ជាដុំៗ ដាក់ចូលឆ្នាំងប្រហែល ១៥នាទី ទុកឲ្យប្រហិតអណ្តែតឡើង

 

៥.បន្ទាប់មកស្រង់ដាក់ត្រាំទឹកកកប្រហែល ៣-៥នាទី រួចស្រង់ចេញជាការស្រេច។

 

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here