វិធីធ្វើប៉ាតេងាយៗដោយខ្លួនឯង (មានវីដេអូ)!

3153

គ្រឿងផ្សំ៖ សាច់ជ្រូក ៥០០ក្រាម, ខ្ទឹមស ១-២កំពឹស, ម្សៅពោត ឬម្សៅឆា ១៥ក្រាម, អំបិល ១ស្លាបព្រាកាហ្វេ, ស្ករស ១ស្លាបព្រាកាហ្វេ, ទឹកត្រី ២ស្លាបព្រាបាយ, ម្សៅbaking powder ១ស្លាបព្រាកាហ្វេ, ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ, ទឹកត្រជាក់ខ្លាំង ៥០មីលីលីត្រ, ស្លឹកចេក ៤-៥សន្លឹកសម្រាប់វេច។

វិធិធ្វើ៖

១.យកសាច់ជ្រូកហាន់ជាដុំៗ ដាក់ចូលម៉ាស៊ីនកិន ដំខ្ទឹមសដាក់ចូលកិនចូលគ្នាឲ្យសាច់ម៉ត់ល្អ

២.ដាក់លាយទឹកត្រជាក់ជាមួយទឹកត្រី អំបិល ស្ករស ម្រេចម៉ត់ ម្សៅពោត ឬម្សៅឆា និងម្សៅbaking powder កូរចូលគ្នាឲ្យសព្វ រួចចាក់ចូលជាមួយសាច់កិនចូលគ្នាឲ្យសព្វល្អ

៣.បន្ទាប់មកយកប្លាស្ទិច (ប្លាស្ទិចសម្រាប់រុំម្ហូបបន្លែ) លាបប្រេងតិចឲ្យសព្វ ដាក់សាច់កិនហើយចូលរុំវាជាដុំមូលយកទុកក្នុងទូរទឹកកកប្រហែល ២ម៉ោង

៤.យកស្លឹកចេកលាងហើយជូតឲ្យស្អាត រួចលាបប្រេងតិចៗឲ្យសព្វ យកសាច់ចេញពីប្លាស្ទិចដាក់ចូលស្លឹកចេកវេចវាឲ្យស្អាត ហើយយកប្លាស្ទិចរុំពីលើមួយតង់ទៀតចងខ្សែឲ្យណែនជាប់ល្អ រួចយកទៅដាក់ចំហុយប្រហែល ៣០នាទី ជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here