វិធីធ្វើបុកពោតពងទាប្រៃ!

684

គ្រឿងផ្សំ៖

– ពោត ១ផ្លែល្មម ស្ងោរឆ្អិនចិតយកតែសាច់

– ការ៉ុត ១ផ្លែល្មម ឈូសឬសាប់ជាសរសៃតូចៗ

 

– ប៉េងប៉ោះ ១ផ្លែ កាត់ជាដុំ

– សណ្តែកកួរ ២-៣កួរ កាត់ខ្លីៗ

– ម្ទេស ៣-៥គ្រាប់ (តាមចំណងចំណូលចិត្ត) និងខ្ទឹមស ១-២កំពឹស

– បង្គាក្រៀម សណ្តែកដី មួយមុខមួយស្លាបព្រាបាយ

– ទឹកក្រូចឆ្មា ទឹកត្រី មួយមុខ ២ស្លាបព្រាបាយ

– ស្ករ ១ស្លាបព្រាបាយ

 

– ពងទាប្រៃស្ងោរ ១គ្រាប់

វិធីធ្វើ៖

១. យកម្ទេស ខ្ទឹមស បង្គាក្រៀមបុកចូលគ្នា រួចដាក់សណ្តែកកួរ និងសណ្តែលដីចូល បុកចូលគ្នា

 

២. ដាក់ស្ករ ទឹកត្រី ទឹកក្រូចឆ្មា ប៉េងប៉ោះ បុកចូលគ្នា រួចដាក់ពោត ការ៉ុតចូល បុកចូលគ្នា

 

៣. បកសំបកពងទាប្រៃកាត់ជាពីរ រួចដាក់ចូលច្របល់ចូលគ្នា ហើយដួសដាក់ចានជាការស្រេច។

 

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here