វិធីធ្វើបុកទឹកគ្រឿងត្រីខកំប៉ុង!

64

គ្រឿងផ្សំ៖ ត្រីខ ២កំប៉ុង, ម្ទេស ១៥-២០គ្រាប់ ឬតាមចំណូលចិត្ត, ខ្ទឹមស ២០កំពឹស, ខ្ទឹមក្រហម ២០មើម, ប្រេងឆា ២ស្លាបព្រាបាយ, ទឹកត្រីខ ២ស្លាបព្រាបាយ, អំបិល បន្តិច, ទឹកត្រី ១ស្លាបព្រាបាយកន្លះ, ទឹកក្រូចឆ្មារ ១ស្លាបព្រាបាយកន្លះ។

វិធីធ្វើ៖

១.យកខ្ទឹមស ខ្ទឹមក្រហម និងម្ទេសយកទៅដាក់រំលីងមួយសន្ទុះ រួចយកត្បាល់ដាក់បុកវាចូលគ្នាឲ្យសព្វ ហើយដួសត្រីខដាក់ចូល (យកតែសាច់ត្រី ទុកត្រីខទឹកមួយឡែក) បុកចូលគ្នាឲ្យសព្វល្អ

២.បន្ទាប់មកដាំខ្ទះដាក់ប្រេងចូលឲ្យក្តៅ ដាក់ត្រីខដែលបុកហើយចូលឆាច្របល់វាមួយសន្ទុះ ហើយដួសទឹកត្រីខ ២ស្លាបព្រាបាយដាក់ចូលឆាច្របល់ចូលគ្នា រួចហើយដាក់អំបិល ទឹកត្រី និងទឹកក្រូចឆ្មារចូលឆាច្របល់ចូលគ្នាឲ្យសព្វ រួចភ្លក់មើលល្មមអាចថែមថយរសជាតិតាមចំណូលចិត្ត

៣.បន្លែអន្លក់មានដូចជា ស្ពៃក្តោប ត្រសក់ សណ្តែកកួរ ត្រប់ ការ៉ុត…តាមចំណូលចិត្ត រៀបចំអន្លក់ដាក់ចាន ដួសបុកត្រីខដាក់ចាន ហូបផ្ទាប់ជាមួយគ្នាឆ្ងាញ់អស់ទាស់។ អាចដាក់បន្ថែមម្ទេស និងស្លឹកខ្ទឹមទៀតក៏បានតាមចំណូលចិត្ត៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here