វិធីធ្វើបុកងាវ (មានវីដេអូ)!

147

គ្រឿងផ្សំ៖ ងាវ កន្លះគីឡូ, ម្ទេសក្រៀម ឬម្ទេសស្រស់ និងខ្ទឹមស (ដាក់តាមចំណូលចិត្ត), សណ្តែកកួរ ២-៣កួរ, ប៉េងប៉ោះ ៣ផ្លែតូច, ក្រូចឆ្មារ ២ផ្លែ, ទឹកត្រី ២ស្លាបព្រាបាយ, ស្ករត្នោត ១/២ស្លាបព្រាបាយ។

វិធីធ្វើ៖

១.យកងាវលាងអោយស្អាតយកទៅដាក់ស្រុះមួយសន្ទុះ ហើយស្រង់ចេញយកមកបក រួចទុកមួយឡែក

២.យកត្បាល់ដាក់ម្ទេសក្រៀម ឬម្ទេសស្រស់ និងខ្ទឹមសបុកចូលគ្នាអោយសព្វ រួចកាត់សណ្តែកកួរខ្លីៗល្មមដាក់បុលចូលគ្នា ហើយដាក់ស្ករត្នោត, ទឹកត្រី និងច្របាច់ក្រូចឆ្មារដាក់បុកចូលគ្នាអោយសព្វ

៣.បន្ទាប់មកចិតប៉េងប៉ោះជាចំណិតៗដាក់ចូល និងងាវចូលច្របល់ចូលគ្នាអោយសព្វ ហើយដួសដាក់ចានជាការស្រេច៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវិធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here