វិធីធ្វើបុកខ្យង ឆ្ងាញ់អស់ទាស់!

169

គ្រឿងផ្សំ៖ ខ្យងស្ងោរ ១,៥គីឡូ, ប៉េងប៉ោះ ៥-៨ផ្លែ ចិតជាចំណិត, សណ្តែកកួរ ៥កួរ កាត់ខ្លីៗ, ជីរណា កាត់ខ្លីៗ, ម្ទេសក្រៀម មួយដៃ (ដាក់ ឬមិនដាក់ក៏បាន), ម្ទេសស្រស់ ១០-១៣គ្រាប់, ខ្ទឹម ៥-៦កំពឹស, ក្រូចឆ្មារ ៣-៤ផ្លែ, ទឹកកាពិ ៤ស្លាបព្រាបាយ, ទឹកត្រី ២ស្លាបព្រាបាយ, ស្ករ ១ស្លាបព្រាបាយ។

វិធីធ្វើ៖

១.យកត្បាល់ដាក់ខ្ទឹមស ម្ទេសក្រៀម និងម្ទេសស្រស់បុកចូលគ្នា រួចដាក់ទឹកកាពិ ទឹកត្រី ស្ករ ច្របាច់ក្រូចឆ្មារចូល កូរចូលគ្នាឲ្យសព្វ

២.បន្ទាប់មកដាក់ប៉េងប៉ោះ សណ្តែកកួរ និងខ្យងចូល ច្របល់ចូលគ្នាឲ្យសព្វ រួចដាក់ជីររណាចូល ច្របល់ចូលគ្នា ហើយដួសដាក់ចានជាការស្រេច។

*សម្រាប់ម្ទេស ក្រូចឆ្មារ ដែលធ្វើឲ្យរសជាតិហឹរ ជូរ អាចថែមថយតាមចំណូលចិត្តរបស់អ្នកបាន៕

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here