វិធីធ្វើបុកកាពិត្រីប្លាធូ!

510

គ្រឿងផ្សំ៖

– កាពិ ៣ស្លាបព្រាបាយ

– បង្គាក្រៀម ២ស្លាបព្រាបាយ (ដាក់ក៏បានមិនដាក់ក៏បាន)

– ត្រប់ពុតលំញង ម្ទេសស្រស់ ខ្ទឹមស ខ្ទឹមក្រហម

– ទឹកក្រូចឆ្មារ ៤-៥ស្លាបព្រាបាយ

– ស្ករ និងទឹកត្រី មួយមុខ ២ស្លាបព្រាបាយ

– ត្រីប្លាធូ ២-៣ (តាមចំណងចំណូលចិត្ត)

 

វិធីធ្វើ៖

១. យកត្រីប្លាធូចៀនឲ្យឆ្អិនក្រៀមល្មម

 

២. យកកាពិទៅអាំងឬដុតមួយសន្ទុះ ដើម្បីឲ្យវាឆ្អិន រួចទុកមួយឡែក

 

៣. យកបង្គាក្រៀមបុកឲ្យម៉ត់ល្មម រួចដួសទុកមួយឡែក

 

៤. យកខ្ទឹមស ខ្ទឹមក្រហម និងម្ទេសស្រស់ បុកចូលគ្នាឲ្យម៉ត់ល្មម រួចដាក់កាពិ និងបង្គាក្រៀមចូល បុកចូលគ្នាឲ្យសព្វ ហើយដាក់ស្ករ ទឹកត្រី និងទឹកក្រូចឆ្មារចូល ច្របល់ចូលគ្នាឲ្យសព្វ បន្ទាប់មកដាក់ត្រប់ពុតលំញងចូល ជាការស្រេច។

 

សម្រួលអត្ថបទដោយ៖ កូនពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here