វិធីធ្វើបាយដំណើបសង់ខ្យាស្លឹកតើយ (មានវីដេអូ)!

377

គ្រឿងផ្សំ៖ អង្ករដំណើប ៤០០ក្រាម (លាងអោយស្អាត ត្រាំទឹកចោល១យប់), ខ្ទិះដូង ១៥០មីលីលីត្រ, ទឹក ១០០មីលីលីត្រ, អំបិល ១ស្លាបព្រាកាហ្វេ, ស្លឹកតើយ ៣សន្លឹក។ គ្រឿងផ្សំសង់ខ្យា៖ ទឹកស្លឹកតើយ ១៥០មីលីលីត្រ (ស្លឹកតើយ ១០សន្លឹក កិនជាមួយទឹក ២០០មីលីលីត្រ), ខ្ទិះដូង ២០០មីលីលីត្រ, ម្សៅពោត ៥ស្លាបព្រាបាយ, ម្សៅសម្រាប់ធ្វើនំ ៣ស្លាបព្រាបាយ, ស៊ុត ៣គ្រាប់ (យកតែពងក្រហម), ស្ករស ១៤០ក្រាម ។

វិធីធ្វើ៖

១.យកអង្ករដំណើបលាយជាមួយខ្ទិះដូង និងអំបិលច្របល់អោយសព្វចូលគ្នាល្អ រួចដាក់ស្លឹកតើយចូល ហើយយកទៅដាក់ចំហុយ រយៈពេល ២៥នាទី

២.យកស៊ុតលាយជាមួយស្ករស វាយច្របល់ចូលគ្នាអោយសព្វល្អ រួចដាក់ទឹកស្លឹកតើយ និងខ្ទិះដូងចូលលាយអោយសព្វចូលគ្នា ហើយដាក់ម្សៅទាំងអស់ចូលច្របល់ចូលគ្នាអោយសព្វ រួចចាក់ច្រោះកុំអោយមានកាក ទុកមួយឡែក

៣.លើកបាយដំណើបចេញយកមកជ្រោយអោយសព្វ រួចរៀបវាអោយស្មើល្អវិញ ហើយយកដាក់ចំហុយរយៈពេល ១០នាទីទៀត

៤.បន្ទាប់មកយកទឹកស្លឹកតើយដែលលាយហើយ យកដាក់រម្ងាស់ប្រើភ្លើងតិចៗកូរវារហូតឡើងខាប់ល្អ ហើយលើកចេញពីចង្រ្កាន

៥.រួចរាល់អស់ហើយយកសង់ខ្យាទៅចាក់ពីលើបាយដំណើប ដាក់ចំហុយរយៈពេល ២៥-៣០នាទី ទៀត ហើយយកមកទទួលទានបានហើយកាត់ជាដុំតាមចំណូលចិត្ត៕ ចុចមើលវីដេអូពីវិធីធ្វើនៅខាងក្រោម៖

វីដេអូវីធីធ្វើ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

សូមរក្សាទម្រង់អត្ថបទរបស់ខ្ញុំរាល់ប្រភពដែលយកទៅចែកចាយបន្ត។

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here