វិធីធ្វើបាយឆាបង្គា រូបមន្តពិសេស! (មានវីដេអូ)

365

គ្រឿងផ្សំ៖

– បាយ ២កូនចាន

– ស៊ុត ២គ្រាប់

– បង្គា ៨-១០ បកសំបកឲ្យស្អាត

– ការ៉ុត ហាន់ល្អិតៗ ឬចិញ្រ្ចាំ ២ស្លាបព្រាបាយ

– ខ្ទឹមបារាំង ហាន់ល្អិតៗ ឬចិញ្រ្ចាំ ៣ស្លាបព្រាបាយ

– ស្លឹកខ្ទឹម ហាន់ល្អិតៗ ១ស្លាបព្រាបាយ

– ខ្ទឹមសចិញ្រ្ចាំ ២ស្លាបព្រាបាយ

– ទឹកស៊ីអ៊ីវ ២ស្លាបព្រាបាយ

– ស្ករស ២ស្លាបព្រាកាហ្វេ

– ម្រេចម៉ត់ កន្លះស្លាបព្រាកាហ្វេ

វិធីធ្វើ៖

១. ដាក់ប្រេងឆាចូលខ្ទះឲ្យក្តៅ រួចដាក់ខ្ទឹមសចិញ្រ្ចាំ និងខ្ទឹមបារាំងចូល​ ឆាច្របល់ឲ្យក្រហមបន្តិច ហើយដាក់បង្គាចូល ឆាច្របល់ឲ្យបង្គាជិតឆ្អិន

 

២. គោះស៊ុតដាក់ចូល ឆាច្របល់ចូលគ្នាឲ្យសព្វប្រហែល ១នាទី រួចដាក់បាយចូល ឆាច្របល់ចូលគ្នាឲ្យសព្វល្អ

 

៣. ដាក់ទឹកស៊ីអ៊ីវ ស្ករស ម្រេចម៉ត់ ការ៉ុត ស្លឹកខ្ទឹមចូល ឆាច្របល់ចូលគ្នាឲ្យសព្វ ឆ្អិនហើយដួសដាក់ចានជាការស្រេច។

 

វីដេអូប្រភពពី facebook ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here