វិធីធ្វើបបរមាន់ !!ឆ្ងាញ់ណាស់

215

+គ្រឿងផ្សំ៖-អង្ករ , មាន់ស្រែ , ខ្ញី , ខ្ទឹមស, ឆៃប៉ូវប្រៃ, ផ្សិតចំប៊ើង, ស្លឹកខ្ទឹម ជីរណា , សណ្ដែកបណ្ដុះ , ឆាខ្វៃ , បង្គា យ៊ីហឺ ត្រាំទឹកអោយរីក

+វិធីធ្វើ៖-ដាំទឹកកន្លះឆ្នាំងធំអោយពុះ លាងមាន់អោយស្អាត ដាក់មាន់ស្ងោរទាំងមូល បន្ថែមឆៃប៉ូវប្រៃ១ បង្គា យ៊ីហឺ បង់ចូលរំងាស់ជា១មាន់ លាងអង្ករអោយ ដាក់អោយស្រុះទឹក ចិញ្រ្ចាំខ្ទឹមស និងខ្ញី ហើយដាក់ខ្ទះឆា ឆាខ្ញីនិងខ្ទឹមស អោយឈ្ងុយចាំដាក់អង្ករឆាតាមក្រោយ ឆាអោយអង្ករចូលជាតិខ្ទឹមលីង ប្រហែល១០នាទី-ពេលសាច់មាន់ល្មមឆ្អិនហើយ ទើបស្រងមាន់ចេញ ដាក់អង្កចូលទឹកស៊ុបមាន់វិញ រំងាស់អោយអង្ករីក ដាក់ផ្សិតចូល ទើបថែមគ្រឿង អំបិល ទឹកត្រី ម្សៅស៊ុប ប៊ីចេងតិច សៀងតិច កិនឆាយ២ស្លាបព្រា ស្ករស ភ្លក់មើលអោយរសជាតិលមៗ ពេលឆ្អិន ដាក់សណ្ដែកបណ្ដុះ ទើបដួសបបរដាក់ពីលើ ហែកសាច់មាន់ដាក់ ថែមជី ស្លឹកខ្ទឹម ខ្ទឹមបំពង ម្ទេស ម្រេច ក្រូចឆ្មារ ចាខ្វៃ បន្ថែមខ្ញីហាន់បន្ទះ តាមចំនូលចិត្ត ។+មានវិធីមួយបែបទៀតគឺ ឆាអង្ករ (វិធីធ្វើដូចគ្នាតែខុសត្រង់យកអង្ករទៅឆា ព្រោះពេលណាយើងឆាអង្ករវាមិនធ្វើអោយអង្កររីកខ្លាំងពេក)

សម្រួលអត្ថបទដោយ៖ខ្ទឹមស

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here