វិធីធ្វើបង្អែមបបរពោត

35

គ្រឿងផ្សំ: ពោតខ្ចី ៥ផ្លែ ឈូស ឬចិតយកសាច់, ស្ករស កន្លះគីឡូ, ខ្ទិះដូងដើម ១កូនចានចង្កឹះ, ខ្ទិះដូងចុង ១ចានគោម, អំបិល កន្លះស្លាបព្រាកាហ្វេ, ម្សៅឆា កន្លះកូនចានចង្កឹះ។

វិធីធ្វើ:

១.ដាក់ដាំទឹកកន្លះឆ្នាំង ដាក់សាច់ពោតចូលរម្ងាស់ឲ្យពុះ រួចដាក់ខ្ទិះដូងចុងចូល ទុកឲ្យពុះ

២.បន្ទាប់មកដាក់ស្ករស និងអំបិលចូល កូរឲ្យរលាយសព្វល្អ ភ្លក់មើលរសជាតិតាមចំណូលចិត្ត

៣.ម្សៅឆាដាក់លាយជាមួយទឹកបន្តិចកូរឲ្យសព្វ រួចយកទៅចាក់ចូលឆ្នាំងបង្អែម ហើយកូរតិចៗរហូតឡើងខាប់ឆ្អិនល្អ រួចលើកចុះ

៤.យកឆ្នាំងមួយទៀតដាក់ខ្ទិះដូងដើមចូល ដាក់អំបិលបន្ដិច ម្សៅឆាបន្តិចចូលគ្នា កូរឲ្យរលាយសព្វល្អរម្ងាស់ឲ្យពុះ ហើយកូររហូតឡើងខាប់ខ្ទិះដូងឆ្អិនលើកចុះ

៥.រួចរាល់អស់ហើយដួសបង្អែមដាក់ចាន ហើយស្រូបខ្ទិះដូងពីលើ ទទួលទានបានជាការស្រេច។

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here