វិធីធ្វើនំសង់ខ្យាល្ពៅ ឆ្ងាញ់ៗ! (មានវីដេអូ)

949

គ្រឿងផ្សំ៖

-ល្ពៅ ហាន់ស្តើងតូចៗល្មម ១កូនចានកន្លះ

-ស៊ុត ៥គ្រាប់

-ខ្ទិះដូង ១កូនចាន

-ស្ករត្នោត ១កូនចាន

-អំបិល ១ចុងស្លាបព្រាកាហ្វេ

-ស្លឹកតើយ ៣-៤សន្លឹក

វិធីធ្វើ៖

១.យកចានគោះស៊ុតដាក់ចូល រួចដាក់ស្ករ និងស្លឹកតើយចូល ច្របល់ចូលគ្នាឲ្យសព្វ ហើយដាក់អំបិល និងខ្ទិះដូងចូល ច្របល់ចូលគ្នា រួចុកទៅច្រោះកុំឲ្យដោយកាក

 

២.យកល្ពៅរៀបដាក់ចាន ដែលត្រូវចំហុយ រួចដួសគ្រឿងដែលលាយហើយដាក់ចូល ហើយយកទៅដាក់ចំហុយប្រហែល ១៥-២០នាទី ឆ្អិនយកមកកាត់ជាដុំហូប ជាការស្រេច។

 

វីដេអូប្រភពពី facebook ៖

សម្រួលអត្ថបទដោយ៖ ស្រីពៅ

SHARE

LEAVE A REPLY

Please enter your comment!
Please enter your name here